​ក្មេង​ដើរ​ខាត់​ស្បែកជើង​ជា​ឃាតក​សម្លាប់​ប្រុស​ស្រឡាញ់​ប្រុស​នៅ​ភ្នំ​ខ្លា​កូន​

1707
ចែករម្លែក
  • 983
    Shares

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ពិតជា​ព្រឺ​ភ័យខ្លាច​ក្រោយ​ដូច​ពាក្យ​ថា​ស្គាល់​មុខតែ​មិន​ស្គាល់ចិត្ត​មែន​។​នោះ​គឺ​ក្មេងប្រុស​ម្នាក់​ដែល​ដើរ​ស៊ីឈ្នួល​ខាត់​សេ​រ៉ា​ស្បែកជើង​តាមផ្លូវ​តាម​ហាង​ដែល​អ្នកក្រុង​សិរីសោភ័ណ​នរណា​ក៏​ស្គាល់​ដែរ​។​ឥឡូវនេះ​ក្លាយជា​ឃាតក​ដៃដល់​ម្នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់ ដែល​ល្បួង​ទៅ​សម្លាប់​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​ភ្នំ​ខ្លា​កូន​(​ក្រោយ​វិទ្យាល័យ​ហ៊ុន សែន ខ្លា​កូន​)​ភូមិ​ខ្លា​កូន​ថ្មី​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​កាលពី​យប់​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០១៨ កន្លងទៅ​។​

កម្លាំង​នគរបាល​ខេត្ត​សហការ​ជាមួយនិង​នគរបាល​ក្រុង​សិរីសោភ័ណ​បាន​បំបែកសំណុំរឿង​ឃាតកម្ម​នេះ​ដោយ​ឃាត់ខ្លួន​ឃាតក​២​នាក់​។​កាលពី​រសៀល​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០១៨​។​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​បាន​នាំ​ជនសង្ស័យ​ទាំង​២​នាក់​ទៅធ្វើ​ត្រាប់​ឡើងវិញ​ពី​សកម្មភាព​ជនសង្ស័យ​និង​បក្ខពួក​បានធ្វើ​សកម្មភាព​វាយ​សម្លាប់​ជនរងគ្រោះ​ឈ្មោះ​ភឿន ស៊ី​មឿ​ន ភេទ​ប្រុស​អាយុ ៣៨​ឆ្នាំ (​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ កូ​វីត ) ។​

លំនៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​លោ​ភ័ណ កាលពី​យប់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ នោះ​។ និង​ត្រូវ​កម្មករសំណង់​ប្រទះឃើញ​សព កាលពី​រសៀល​ថ្ងៃទី​២៨​ខែឧសភា​។

​យោង​បញ្ជា​និង​ការ​ច​ង្អុ​រ​បង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​និង​លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាល​ក្រុង​សិរីសោភ័ណ បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​អស់​១​សប្តាហ៍ ទើប​ឈានទៅរក​កំណត់​មុខសញ្ញា​ជនសង្ស័យ និង​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុងចំណោម​បក្ខពួក​៤​នាក់ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ប្រាប់​ឱ្យដឹងថា : ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​២​នាក់​មាន​: ១- ឈ្មោះ​លុ​ញ សុគា ហៅ​ខ្មៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រ​មុខរបរ​ដើរ​វ​ខាត់​សេ​រ៉ា​ស្បែកជើង និង​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​និង​ជា​មេខ្លោង​។ -​ជនដៃដល់ លំនៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ និង​២- ឈ្មោះ ស៊ុន សុះ ភេទ​ប្រុស ក្លែង​ជា​ស្ត្រី អាយុ​៣៧​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ រស់នៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ។​

​ជនសង្ស័យ​២​នាក់​នេះ​និង​បក្ខពួក​២​នាក់​ទៀត បាន​ល្បួង​នាំ​ជនរងគ្រោះ ឈ្មោះ ភឿន ស៊ី​មឿ​ន ភេទ​ប្រុស ដែល​ក្លែងខ្លួន​ជា​មនុស្ស​ស្រី អាយុ​៣៨​ឆ្នាំ លំនៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ចេញពី​កន្លែង​ផឹកស៊ី ម្តុំ​វេទិកា​ខេត្ត (​សួន​មានជ័យ​) ទៅ​ជើងភ្នំ​ខ្លា​កូន ដោយ​ជិះ​ម៉ូតូ​២​គ្រឿង គឺមាន​ម៉ូតូ​ជនរងគ្រោះ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៤​ផងដែរ ។​​បក្ខពួក​ដែលជា​ឃាតក​ទាំងនេះ បាន​ល្បួង​ជនរងគ្រោះ​ថា​ទៅ​ជក់​គ្រឿងញៀន ទៅ​ផឹកស្រា និង​ទៅ​រួមភេទ​ប្រុស​ដូចគ្នា​នៅ​ចំណុច​កើ​តេ​តុ​ខាងលើ ដែលជា​ទីកន្លែង​ពួកគេ​ធ្លាប់​ទៅ​ជក់​គ្រឿងញៀន​។

​លោក​សិទ្ធិ ឡោះ ស្នងការរង​បានឱ្យដឹង​ទៀតថា :​បន្ទាប់​ទៅដល់​កន្លែងកើតហេតុ​ជនសង្ស័យ​ឈ្មោះ​ស៊ុន សុះ ដែលជា​ប្រុស​ក្លែង​ជា​ស្រី បានរួម​ភេទ​តាម​មាត់​(​បៀម​លឹ​ង្គ​) ជនរងគ្រោះ ។​ខណៈនោះ ជនសង្ស័យ​ដៃដល់​ឈ្មោះ​លុ​ញ សុគា ហៅ​ខ្មៅ បាន​យក​ដប​ស្រា​វាយ​ក្បាល​ជនរងគ្រោះ​ពីក្រោយ និង​ចាក់​ចំ​មុខ​ជនរងគ្រោះ ។ នៅពេលនោះ​បក្ខពួក​២​នាក់​ទៀត ក៏​យក​ដុំថ្ម​វាយ​ទៅលើ​ជនរងគ្រោះ​បណ្តាលឱ្យ​ស្លាប់​តែម្តង​។​បន្ទាប់មក​ពួកគេ​ទាំង​៤​នាក់​ក៏​រត់​គេចខ្លួនបាត់ ហើយ​យក​ទាំង​ម៉ូតូ​ជនរងគ្រោះ​ទៅជា​មួយ​ផងដែរ​។​

​លោក​បាន​បន្តថា​:​ដល់​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០១៨​ទើប​កម្មករសំណង់​នៃ​វិទ្យាល័យ​ហ៊ុនសែន​ខ្លា​កូន​ប្រទះឃើញ​សព​ជនរងគ្រោះ​មាន​ភាព​ហើម​ស្អុយ​អាក្រាតកាយ​ខាងក្រោម​ហើយ​សមត្ថកិច្ច​នគរបាល​បាន​ចូលទៅ​ពិនិត្យ ធ្វើ​កោសល្យ​វិ​ច្ច័​យ ហើយ​កំណត់​មុខសញ្ញា​ជនល្មើស​នេះ ។​

ជនសង្ស័យ​ទាំង​២​នាក់​ឆ្លើយ​សារភាព​ទទួលខុសត្រូវ​លើ​ឃាតកម្ម​ដ៏​ឃោរឃៅ​នេះ ហើយ​ថា​មាន​គម្រោង​យូរហើយ​ដោយ​ចង់​សម្លាប់​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ​ទៅ​លក់​ទិញ​ស្រា​ផឹក ដេក​នឹង​ស្រី​និង​ទិញ​គ្រឿងញៀន​សេព ។​ថា​រូបគេ​ពិតជា​បានសម្លាប់​ជនរងគ្រោះ ដោយ​ប្រើ​វិធី ល្បួង​ទៅ​ផឹកស្រា និង​ជក់​គ្រឿងញៀន ហើយ​នាំ​រួមភេទ​ដើម្បី​ប្លន់​យក​ម៉ូតូ​។​ម៉ូតូ​របស់​ជនរងគ្រោះ​នោះ​ត្រូវបាន​បក្ខ​ពួកគេ​២​នាក់​ទៀត​ជិះ​យកទៅ​បាត់​នោះ​ហើយ​។​

នៅ​ល្ងាច​ថ្ងៃទី​៤​ខែមិថុនា​បន្ទាប់ពី​នាំទៅ​ធ្វើ​ត្រាប់​ឡើងវិញ នគរបាល​ជំនាញ​ព្រហ្ម​ទ័​ណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​២​នាក់ ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​និង​ប្លន់​យក​ទ្រព្យ​(​ម៉ូតូ​) នោះ​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​និតិ​វិធី ។​រីឯ​បក្ខពួក​២​នាក់​ទៀត​ដែល​គេចខ្លួន សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​បន្ត​៕S/

ជនរងគ្រោះត្រូវគេសម្លាប់