​ក្មេង​តូច​២​នាក់​ចុះ​លេង​ទឹក​បណ្តាលឱ្យ​លង់​ស្លាប់​ម្នាក់​និង​ម្នាក់ទៀត​សង្គ្រោះ​ទាន់​

258
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ក្មេងប្រុស​.​ស្រី​២​នាក់​បាននាំគ្នា​ចុះ​លេង​ទឹក​បណ្តាលឱ្យ​លង់​ស្លាប់​ម្នាក់​និង​ម្នាក់ទៀត​ជួយសង្គ្រោះ​ទាន់​។​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​ទំនប់​តា​មៀ​វ​ក្នុងភូមិ​សា​រ៉ា​យ​អណ្តែត​ឃុំ​ច្រេស​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០១៩ ។​

​ក្មេងរងគ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ជុ វិ​រៈ​ភេទ​ប្រុស អាយុ​៧​ឆ្នាំ (​ស្លាប់​) និង ម្នាក់ទៀត​ឈ្មោះ​ជុ លីន ភេទ​ស្រី​អាយុ​៥​ឆ្នាំ​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រឡាច​។​ក្មេងរងគ្រោះ​ទាំង​២​នាក់​នេះ​មាន​ឪុ​ក​ឈ្មោះ​ទុំ រី​ម និង ម្តាយ​ឈ្មោះ​ណឺ ម៉ា មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​ខាងលើ ។​

​ប្រភព​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​ឪពុក​.​ម្តាយ​ក្មេងរងគ្រោះ​មិន​នៅផ្ទះ​នោះទេ​។​ក្មេងរងគ្រោះ​ទាំង​២​នាក់​នាំគ្នា​ទៅ​មើល​គោ​និង​បាននាំគ្នា​ចុះ​លេង​ទឹក​បណ្តាលឱ្យ​លង់ទឹក​ស្លាប់​ម្នាក់​និង​ម្នាក់ទៀត​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​និង​ជួយសង្គ្រោះ​ទាន់ពេល​និង​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕S/