​ក្មេង​អាយុ​១៤​ខែ​ម្នាក់ រអិល​ជើង​ចូលក្នុង​ធុង​ស្ពេ​ត្រូល​ង់​ទឹក​ស្លាប់​

441
ចែករម្លែក

ដោយ​៖​បាយ័ន​/​ខេត្តសៀមរាប​៖ កាលពី​វេលា​ម៉ោង​១១.៤៥​នាទី ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ មាន​ករណី​ក្មេង​អាយុ​១៤​ខែ​ម្នាក់ បាន​រអិល​ជើង​ចូលក្នុង​ធុង​ស្ពេ​ត្រូ​ស្លាប់ ស្ថិតនៅ​ភូមិ​តា​ព័រ​១ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ជីក្រែង​បាន​ឲ្យ​ដឹងថា កុមារា​ដែល​លង់ទឹក​ស្លាប់​មានឈ្មោះ ឡា សុធា​រ៉ា អាយុ​១៤​ខែ ដែលមាន​ឪពុក​ឈ្មោះ សុទ្ធ ទុំ អាយុ​២៧​ឆ្នាំ និង​ម្តាយ​ឈ្មោះ ហួន សុខ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ព័រ​១ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា តាម​ការបញ្ជាក់​របស់​ម្តាយ​កុមារា​ដែល​បាន​ស្លាប់ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ម្តាយ​បាន​ឡើងទៅ​លើផ្ទះ​ដើម្បី​បោស​សម្លៀកបំពាក់​ហើយ​ពេលនោះ​កុមារា​រងគ្រោះ​តាម​ទៅជា​មួយ ពេល​ម្តាយ​កំពុង​រវល់​បោក​សម្លៀកបំពាក់ កុមារា​រងគ្រោះ​ទៅ​ដងទឹក​ក្នុង​ធុង​ស្ពេ​ត្រូ ក៏​រអិល​ផ្កាប់មុខ​ចូលក្នុង​ធុង បណ្តាល​ឲ្យ​ស្លាប់​តែម្តង​៕S/