​ក្មេង​២​ឆ្នាំ​ធ្លាក់ចូល​អាង​ក្រពើ​របស់​ឪពុកម្តាយ​ត្រូវ​ក្រពើ​ខាំ​ស៊ី​នៅសល់​លលា​ដ៏​ក្បាល​

900
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​កុមារី​អាយុ​២​ឆ្នាំ​ម្នាក់​ត្រូវ​ក្លាយជា​ចំណី​ក្រពើ​របស់​ឪពុកម្តាយ​ខ្លួនឯង​នៅសល់តែ​លលា​ដ៏​ក្បាល​ក្នុង​អាង​ក្រពើ​ដោយសារតែ​ឪពុក​រវល់​ទៅ​ស្រែ​ហើយ​បាន​ទុក​កូនស្រី​ឱ្យនៅ​ជាមួយ​ម្តាយ​ដែល​ស​សៃ​ខ្ចី​។​ករណី​កុមារី​ធ្លាក់ចូល​ក្នុង​អាង​ក្រពើ​ហើយ​ត្រូវ​ក្រពើ​ខាំ​ស៊ី​បានកើត​ឡើង​នៅ​អាង​ក្រពើ​ក្រោយ​ផ្ទះ​របស់​កុមារី​រងគ្រោះ​ក្នុងភូមិ​ពោ​ធិ៏​បន្ទាយ​ជ័យ​សង្កាត់​/​ក្រុង​/​ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​១១​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប​បាន​និយាយថា កុមារី​រងគ្រោះ​មានឈ្មោះ រ៉​ម រដ្ឋ​នារី អាយុ​២​ឆ្នាំ ។​តាម​ការសាកសួរ​ឪពុក​កុមារី​រងគ្រោះ​បាន​និយាយថា​កាលពី​វេលា​ម៉ោង​១០​ព្រឹក​រូបគាត់​បាន​ជិះ​ម៉ូតូ​ទៅ​មើល​ស្រែ​ក្នុងភូមិ​ដោយ​ទុក​កុមារី​រងគ្រោះ​ឱ្យនៅ​ជាមួយ​ម្តាយ​ដែល​ទើបតែ​សម្រាលកូន​រួច​នៅផ្ទះ​មើល ។​

​សមត្ថកិច្ច​បន្តថា​លុះដល់​ម៉ោង​១១​ឪពុក​បាន​ត្រឡប់​មកពី​មើល​ស្រែ​វិញ​ហើយ​សួររក​កូន​ស្រាប់តែ​បាត់​រក​មិនឃើញ​។​ឪពុក​បាន​ព្យាយាម​ដើររក​ជុំវិញ​ផ្ទះ​នៅតែ​រក​មិនឃើញ​ក៏​ឡើងទៅ​មើល​ក្នុង​ទ្រុង​ក្រពើ​ស្រាប់តែ​ឃើញ​លលា​ដ៏​ក្បាល​មួយ​នៅក្នុង​អាង​ក្រពើ​ទើប​ឪពុក​យល់ថា​កូន​របស់ខ្លួន​បាន​ធ្លាក់ចូល​ក្នុង​អាង​ក្រពើ​ហើយ​ត្រូវ​ក្រពើ​ស៊ី​នៅសល់តែ​លលា​ដ៏​ក្បាល​តែប៉ុណ្ណោះ​។​នេះ​គឺជា​ការធ្វេសប្រហែស​មួយ​របស់​ឪពុកម្តាយ​ដែល​ចិញ្ចឹម​ក្រពើ​ហើយ​មាន​កូនតូចៗ ៕S/

​រូបភាពៈ​កូន​អាយុ​២​ឆ្នាំ​ធ្លាក់ចូល​អាង​ក្រពើ​របស់​ឪពុកម្តាយ​ខ្លួនឯង​ហើយ​ក្រពើ​ខាំ​ស៊ី​នៅសល់​លលា​ដ៏​ក្បាល​៕​គូលែន​