​ក្មេង​៣​នាក់​បាន​ស្លាប់​ដោយសារ​ជិះទូក​រាវ​គ្រំ​លិច​កណ្តាល​ព្រែក​

515
ចែករម្លែក
  • 60
    Shares

វ៉ៃ​គោ​ស្វាយរៀង​:​ក្មេងស្រី​២​នាក់​និង​ក្មេងប្រុស​ម្នាក់​បាន​ស្លាប់​ខណៈដែល​ពួកគេ​ទាំង​៣​នាក់​បាននាំគ្នា​ជិះទូក​ទៅ​រាវរក​គ្រំ​ក្នុង​ព្រែក​ដូន​ស​ហើយ​ទូក​បាន​លិច​បណ្តាលឱ្យ​លង់ទឹក​ស្លាប់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ព្រែក​ដូន​ស​ស្ថិតក្នុង​ភូមិ​ដូន​ស​ឃុំ​ដូន​ស​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​កាលពី​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ក្មេងរងគ្រោះ​ទាំងបី​នាក់​នោះ​ទី​១.​ឈ្មោះ ជុន ស្រី​នាង អាយុ ១៤​ឆ្នាំ ភេទ​ស្រី ទី​២.​ឈ្មោះ ជុន ស្រី​នី​ត​អាយុ ១២​ឆ្នាំ ភេទ​ស្រី​ទី​៣.​ឈ្មោះ លី ធារ៉ា អាយុ​១២ ឆ្នាំ​ភេទ​ប្រុស អ្នក​ទាំងបី ជា​សិស្សសាលា​បឋមសិក្សា​ល្ងើ​ន រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ក្រោយពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​មាន​ករណី​ក្មេង​សមត្ថកិច្ច​យើង​បាន​ទៅដល់​កន្លែងកើតហេតុ​ធ្វើ​កោសល្យវិច័យ​រួច បាន​ប្រគល់ជូន​ឪពុកម្តាយ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/