​ក្រដាសប្រាក់​មួយ​ពាន់​បាត​របស់​ថៃ​មាន​ក្លែងក្លាយ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ប្រុងប្រយ័ត្ន​

833

(​បាត់ដំបង​)៖​ក្រដាសប្រាក់​មួយ​ពាន់​បាត​របស់​ថៃ​ដែល​ចាយវាយ​រាល់ថ្ងៃ​ក្នុង​កម្ពុ​ជាមាន​គេ​ប្រទះឃើញ​ជា​ប្រាក់​ក្លែងក្លាយ​ត្រូវ បាន​ជន​សង្គមងងឹត​កំពុង​នាំចូល​មកកាន់​ខេត្ត​មួយចំនួន​ដែល​នៅជាប់​ព្រំដែន​ឡាវ ខែ្មរ​និង​ព្រំដែន​ខែ្មរ​ថៃ​។​ហេតុនេះ​
​សូម​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ​ខែ្មរ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ក្រដាស់ប្រាក់​១​ពាន់​បាត​នេះ​។​
​ ​
​គួរ​បញ្ជាក់ថា​កន្លងមក​គឺ​នៅ​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៧​ម៉ោង​៦​៖​២០​យប់​ក្នុង​ខេត្ត​ភិត​ប៊ូ​ន​ក្នុងភូមិ​១ ឃុំ​វ៉ាំ​ង​ជំ​ពូ​ស្រុក​មឿង​ភិត​ប៊ូ​ន​ធ្លាប់មាន​ប្រជាពលរដ្ឋ​ថៃ​ម្នាក់​ឈ្មោះ​យី​ង​ឧ​ត្ត​ម​រើស​បាន​ក្រដាសប្រាក់​ប្រភេទ​មួយ​ពាន់​បាត​នេះដែរ​គឺមាន​ចំនួន​២១​សន្លឹក​ស្មើនឹង​២១.០០០​បាត​។​

ប៉ុន្តែ​ក្រោយពី​បាន​នាំយកទៅ​សាកសួរ​ដល់​អាជ្ញាធរ​ភូមិ​ទើប​ដឹងថា​ជា​ប្រភេទ​ក្រដាសប្រាក់​ក្លែងក្លាយ​ក៏មាន​ការភ្ញាក់ផ្អើល​ឡើង​រហូតដល់​ក្រសួង​ហិរញ្ញវត្ថុ​ថៃ​បានចេញ​សេចក្តីប្រកាស​និង​បានធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​ឳ្យ​ចេះ​សង្កេត​អំពី​លក្ខណៈពិសេស​លើ​ក្រដាសប្រាក់​គ្រប់​ប្រភេទ​ជៀសវាង​នូវ​ការភ័ន្តច្រឡំ​ប៉ះចំ​ក្រដាសប្រាក់​ក្លែងក្លាយ ។​

​ក្រោយមក​ក៏​ស្រាប់​តែមាន​លេចចេញ​នូវ​ព័ត៌មាន​ថ្មី​មួយទៀត​ស្តីពី​ការ​បង្ក្រាបបាន​ក្រដាសប្រាក់​ប្រភេទ​មួយ​ពាន់​បាត​ដែល​គេ​រកឃើញថា​អាច​ចេញ​មកពី​ក្នុងប្រទេស​ឡាវ​ហើយក៏​កំពុង​ធ្វើ​ចរាចរណ៍​សាយភាយ​ពាសពេញ​ប្រទេស​ថៃ​ផងដែរ​។​ប៉ុន្តែ​គ្រាន់តែ​ក្រដាសប្រាក់​ប្រភេទ​នេះ​ងាយស្រួល​សម្រាប់​ឳ្យ​ប្រជាពលរដ្ឋ​ឬ​បងប្អូន​អាជីវករ​ចំណាំ​ដោយសារតែ​នៅលើ​ក្រដាសប្រាក់​មួយ​ពាន់​បាត​ទាំងអស់នេះ​វា​មាន​លេខ​ដូចគ្នា​គឺ​”5J9952371″​។​

​ទន្ទឹមនឹង​នេះដែរ​គួរតែ​ប្រជាពលរដ្ឋ​កម្ពុជា​ពិសេស​អ្នក​ដែល​រស់​នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា ថៃ ព្រមទាំង​ក្រុមអាជីវករ ត្រូវ​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ឳ្យ​បាន​ខ្ពស់​និង​ត្រូវ​ពិនិត្យ​ឳ្យ​បានច្បាស់លាស់​មុន​នឹង​ទទួលយក​នូវ​ប្រភេទ​ក្រដាសប្រាក់​ទាំងនេះ​ដោយ​ប្រភេទ​ក្រដាស់​១​ពាន់​បាត​នេះ​វា​ស្មើ​ជាង​១០​ម៉ឺន​រៀល​ខែ្មរ​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​តម្រួត​ថៃ​បង្ហាញ​ពី​ក្រដាសប្រាក់​១​ពាន់​បាត​ក្លែងក្លាយ​


​ ​ ​ ​