​ក្រសួងការបរទេស​ក​ម្ពុ​ជា ឆ្លើយតប​ទៅ​ក្រសួងការបរទេស​អាម៉េរិក​

163
ចែករម្លែក

ដោយ​៖ មុនី​រ័ត្ន​:ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​បង្ខំចិត្ត ត្រូវតែ​ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍របស់​អ្នកនាំពាក្យ ក្រសួងការបរទេស​អាម៉េរិក នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ដែល​នៅក្នុង​ចំណោម​បញ្ហា​ដទៃ​ផ្សេងទៀតបានទាមទារ​ឱ្យរាជរដ្ឋាភិបាល​កម្ពុជា ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់ប្រឆាំង​លោក កឹម សុខា ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​បន្តថា ចាប់តាំងពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ផ្អែកលើ​ហេតុផល​មនុស្សធម៌ លោក កឹម សុខា ត្រូវបាន​ដោះលែង ឲ្យ​មក​រស់នៅ​ក្នុងផ្ទះ​របស់​គាត់ ជាមួយ​គ្រួសារ យ៉ាង​សុខ​ស្រួល ក្រោម​ការ​ត្រួតពិនិត្យរបស់​តុលាការ​។ ដូច​បណ្តា​ប្រទេស​ដទៃទៀត ដែល​អនុវត្ត​ន៍ប្រព័ន្ធ​ច្បាប់​ស៊ីវិល (Civil Law) នីតិវិធីតុលាការ​កម្ពុ​ជា មិនមាន​ចែងអំពី​ថិរវេលា​អតិបរមាសម្រាប់​រឿងក្តី ដែល​ស្ថិតក្រោម​ការឃ្លាំមើលតាមផ្លូវ​តុលាការ​នោះទេ​។

​ជាមួយគ្នានេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា សូម​រំលឹកថា ការបរាជ័យ ក្នុងការ​ប៉ុនប៉ងជំរុញឱ្យមាន​ការផ្លាស់​ប្តូរ​របប តាមរយៈ​មធ្យោបាយ មិនមែន​ប្រជាធិបតេយ្យ មិនមែនជា​ការអនុវត្តសិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យនោះទេ​។ រាជរដ្ឋាភិបាល​កម្ពុជា មាន​សិទ្ធិ​អធិបតេយ្យ ពេញលេញ ក្នុងការ​ចាត់វិធានកា​រតាមផ្លូវ​ច្បាប់​ចាំបាច់ ចំពោះ​បុគ្គល និង​អង្គភាព​ទាំងឡាយណាដែល​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា និង​ច្បាប់​ជា​ធរមាន​ផ្សេងទៀត សំដៅ​ការពារ​សន្តិសុខ​ជាតិ និង​នីតិរដ្ឋ​របស់ខ្លួន​។​

​កម្ពុជា ទាមទារ​ឱ្យ​អ្នកនយោបាយ និង​រដ្ឋ​ការបរទេសទាំងអស់ ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវគោលការណ៍​ប្រព័ន្ធពហុភាគី​និយម និង​បទដ្ឋាន​មូលដ្ឋាន នៃ​ទំនាក់ទំនង​អន្តរជាតិ ដូចដែល​មានចែងនៅក្នុង​ធម្មនុញ្ញអង្គការសហប្រជាជាតិ គោរព​អធិបតេយ្យភាព​កម្ពុជា និង​ចៀសវាងពី​ការជ្រៀតជ្រែក ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ដោយ​យក​លេសបញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​៕V/Ha

#