​ក្រសួងការបរទេស​អា​មេ​រិ​ក​និយាយ​គ្មាន​មូលដ្ឋាន​ករណី​ស្លាប់​នៃ​ឈ្មោះ​ទិ​ត​រ៉​ន​ក្នុង​ពន្ធនាគារ​

855
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​របាយការណ៍​ល​ម្អិ​តនៃ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​រាយការណ៍​ជូន​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ អំពី​ករណី​ស្លាប់​របស់​ឈ្មោះ ទិ​ត រ៉​ន (​កូន​អតីតមន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​)​។​

នៅក្នុង​ពន្ធនាគារ​បានបញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ទិ​ត រ៉​ន មាន​អាកា​រៈ​ញ័រ​ដៃ​ញ័រ​ជើង និង​ខ្លួនប្រាណ (​មនុស្ស​ញៀន​ស្រា​) បាន​ដើរចូល​បន្ទប់ទឹក ដោយ​មិនបាន​ប្រុងប្រយ័ត្ន​ក៏​ដួល​បោក​ក្បាល​ទៅ​ប៉ះ​នឹង​ជ្រុង​អាងទឹក​បណ្ដាល​ឲ្យ​របួស​លើ​ត្របកភ្នែក​ខាងស្ដាំ ចេញឈាម​មួយកន្លែង សមត្ថកិច្ច​បាន​ជួយសង្គ្រោះ ជនសង្ស័យ​ក៏បាន​ដឹងខ្លួន​។​

​របាយការណ៍​បាន​បញ្ជាក់ថា​ក្នុងពេល​ឃុំខ្លួន​សមត្ថកិច្ច​ពុំបាន​ប្រើ​អំពើហិង្សា​ឬ​ធ្វើ​ទារុណកម្ម​ទៅលើ​ជនសង្ស័យ​ឈ្មោះ​ទិ​ត រ៉​ន​ឡើយ​។ ផ្អែក​តាម​របាយការណ៍​របស់​ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ពិរុទ្ធជន​ឈ្មោះ​ទិ​ត រ៉​ន បាន​ស្លាប់​នៅ​ប៉ុស្តិ៍​សុខភាព​នៃ​ពន្ធនាគារ​ខេត្តកំពង់ចាម ។​

មូលហេតុ​បណ្តាលមកពី​ដួល​ប៉ះទង្គិច​ក្បាល ពីថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៩​។ ក្រោយពី​ពេល​ស្លាប់​អង្គភាព​ពន្ធនាគារ​ខេត្តកំពង់ចាម បាន​ជូនដំណឹង​ទៅ​ឈ្មោះ​អៀម ទិ​ត ត្រូវជា​ឪពុក​បង្កើត​នៃ​សព ដើម្បី​ឲ្យ​មក​ទទួលយក​សព​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​។​

​ទាក់ទង​ករណី​ខាងលើនេះ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​និង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បានលើកឡើង​អំពី​ការស្លាប់​របស់​ឈ្មោះ​ទិ​ត្យ រ៉​ន ដោយ​គ្មាន​មូលដ្ឋាន និង​ភស្តុតាង​ច្បាស់លាស់​។ ការលើកឡើង​នេះ​គឺ​ស្ដាប់​តែ​ក្រុមមន្ត្រី​គណបក្សប្រឆាំង​តែ​ម្ខាង​ដោយ​គ្មាន​ការសាកសួរ​ពី​អាជ្ញាធរ​កម្ពុជា​ដោយ​គ្មាន​ការសាកសួរ​ពី​អាជ្ញាធរ​កម្ពុជា​៕S/​