​ក្រសួងការពារជាតិ​បដិសេធ​ជាថ្មី​ថា​គ្មាន​មូលដ្ឋាន​កងទ័ព​ចិន​លើ​ទឹកដី​ខេត្តកោះកុង​ទេ

926
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ ៖​នាយ ឧត្ដមសេនីយ៍ ឈុំ​សុជាតិ អ្នក នាំពាក្យ ក្រសួង ការពារ ជាតិ ថ្លែងថា​កាលពី​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០១៩​កន្លងទៅនេះ​មាន​គេហទំព័រ​អន​ឡាញ​បរទេសមួយ​ឈ្មោះ War On The Rocks បាន​ព្យាយាម​ផ្សព្វផ្សាយ​ចោទប្រកាន់​មួលបង្កាច់​មកលើ រាជរដ្ឋាភិបាល​កម្ពុជា​ថា អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ដាក់​មូលដ្ឋានទ័ព​នៅក្នុង​ខេត្តកោះកុង​។ បើទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​យ៉ាងច្បាស់​លាស់​ដោយមាន​រដ្ឋ​ធម្មនុញ្ញ​ជា​ច្បាប់កំពូល​ប្រទេស​មក​សំអាង​យ៉ាងណាក៏ដោយ​។​

​ការផ្សព្វផ្សាយ​លាប​ពណ៌​យ៉ាង​គឃ្លើន​របស់​គេហទំព័​រ​នោះ​គឺជា​ចេតនា​នយោបាយ​ទុច្ចរិត​ធ្វើឱ្យ​ពិភពលោក​មានការ​ភាន់ច្រឡំ​ចំពោះ​ប្រទេស​កម្ពុជា ព្រមទាំង​ប៉ុនប៉ង​រំខាន​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស ក្នុង​សហការ​ពី​វិនិយោគិន​បរទេស​និង​ធ្វើឱ្យប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ដែល​នឹង​មកកាន់​ប្រទេស​កម្ពុជា​កាន់តែច្រើន នាពេលខាងមុខ​។​

​ហ្វេ​ស​ប៊ុ​ក ផេ​ក នាយ ឧត្ដមសេនីយ៍ ឈុំ សុជាតិ សរសេរថា​”​ពាក់ព័ន្ធ​នឹង​មូលដ្ឋានទ័ព​បរទេស​នេះ​, សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​​ធ្លាប់បាន​បញ្ជាក់​ជំហរ យ៉ាងច្បាស់​រួចហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋានទ័ព​បរទេស នៅលើ​ទឹកដី​កម្ពុជា​នោះឡើយ​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ប្រកាស​ទៀតថា កម្ពុជា​ក៏​មិន​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​អនុញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស​ឬ​បញ្ជូន​យោធា​កម្ពុជា​ទៅ​ក្រៅប្រទេស ក្រៅពី​បេសកកម្ម​ជាមួយ អង្គការសហប្រជាជាតិ​ផងដែរ​”​។

​គម្រោង​អភិវឌ្ឍន៍​តំបន់​វិស្សមកាល​ទេសចរណ៍​តារា​សាគរ​នៅក្នុង​ខេត្តកោះកុង​ដែល​វិនិយោគទុន​រាប់ពាន់​លាន​ដុល្លារ ដោយ​ក្រុមហ៊ុន​ចិន គឺជា​ការរួមចំណែក​លើ​ក​កម្ពស់ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​កម្ពុជា​។

ប្រជាជន​កម្ពុជា ពិតជា​ត្រេកអ​រណាស់ ដែល​វិនិយោគិន​ចិន បាន​ជឿជាក់​លើ​ស្ថិរភាព​នយោបាយ មក​បណ្តាក់ទុន​រកស៊ី​នៅក្នុង​ប្រទេស​ខ្លួន ជាមួយគ្នានេះ ប្រជាជន​ខ្មែរ ក៏​ស្វាគមន៍​រាល់​ការវិនិយោគ​ពី​ប្រទេស​ផ្សេងៗ​ទៀត​៕S/​