​ក្រសួងបរិស្ថាន​ប្រកាស​ហាមឃាត់​ការទន្ទ្រាន​ដី​នៅ​តំបន់ការពារធម្មជាតិ​

861
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រសួងបរិស្ថាន​ពិនិត្យឃើញថា មាន​បុគ្គល​មួយចំនួន​បាន ធ្វើការ ឈូស ឆាយ កាប់ឆ្ការ ដុត រុក រាន ទន្ទ្រាន បែងចែក ដីព្រៃ​ឈើ​នៅ ក្នុង សហគមន៍ តំបន់ ការពារ​ធម្មជាតិ និង​នៅក្នុង តំបន់ ការពារ ធម្មជាតិ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ក្រោមលេស​ខ្វះ​ដី​អាស្រ័យ​ផល និង បង្ក បង្កើន​ផល​។​ដើម្បី​ពង្រឹង ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​ក្រសួងបរិស្ថាន​សូម​ដាក់ ចេញ នូវ វិធានការ​និង​ណែនាំ​ដូច​ខាង​ក្រោ ម ៖

-​ទោះ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ណាក៏ដោយ ក៏​ពុំមាន​សិទ្ធិ​រុករាន​ដីព្រៃ កាន់កាប់ និង​បែងចែក​ដី​នៅក្នុង សហគមន៍​តំបន់ការពារធម្មជាតិ និង​នៅក្នុង​តំបន់ការពារធម្មជាតិ​ទេ​។​

  • ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​ល្មើសច្បាប់​ដូចជា ការ​ឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន ហ៊ុមព័ទ្ធ បែងចែក ដីព្រៃ​ឈើ និង​ការដាំដុះ​ដំណាំ លើដី​សហគមន៍ តំបន់ ការពារ​ធម្មជាតិ និង ដី​ក្នុង​តំបន់ការពារធម្មជាតិ
  • ត្រូវ​បញ្ឈប់​ជាបន្ទាន់ នូវ​រាល់​ការទិញ​-​លក់​ដី​រដ្ឋ និង​ការបញ្ជាក់​ការទិញ​-​លក់​ដី​រដ្ឋ​ដោយ ខុស ច្បាប់ ក្នុង តំប ន់ សហគមន៍ តំបន់ ការពារ​ធម្មជាតិ និង ក្នុង​តំបន់ការពារធម្មជាតិ​
  • មន្ទីរ​បរិស្ថាន​ខេត្ត​ត្រូវ​ដឹកនាំ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដោយ​សហការ​ជាមួយ​រដ្ឋបាល​ដែនដី ក្នុងការ​អប់រំ ផ្សព្វផ្សាយ លិខិតបទដ្ឋាន​ច្បាប់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ ដល់​មហាជន ទូទៅ ជាពិសេស ប្រជា​សហគមន៍​មូលដ្ឋាន​
  • អ្នក​ដែល​បាន​ទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​កន្លងមក​ត្រូវ​រុះរើ​ខ្ទម តង់ និង​សំណង់​អនាធិបតេយ្យ ហើយ ប្រគល់​ដី និង​ទីតាំង​មកឱ្យ​ក្រសួងបរិស្ថាន​វិញ​ដោយ​ស្ម័គ្រចិត្ត និង​ឥត​លក្ខខណ្ឌ​។​

​ក្រសួងបរិស្ថាន ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច និង​រដ្ឋបាល ថ្នាក់ក្រោម ជា តិ ពាក់ព័ន្ធ នឹង​ចាត់វិធានការ​យ៉ាង​ម៉ឹងម៉ាត់​បំផុត ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​បទល្មើស ដូច បាន រៀបរាប់​ខាងលើ​ដោយ​ផ្អែកលើ​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ សូម​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច និង​រដ្ឋបាល​ថ្នាក់ ក្រោម ជាតិ ពាក់ព័ន្ធ មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត ធ្វើការ​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​នេះ ឱ្យបាន ទូលំទូលាយ ដល់ មហាជន និង សហគមន៍​មូលដ្ឋាន ដើម្បី បង្កើន ការ យល់ដឹង​និង​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា ព្រម ទាំង ផ្តល់​កិច្ចសហការ ក្នុងការ​អនុវត្ត​វិធានការ​ចាំបាច់​នានា​ដោយ​ស្មារតី ទទួល ខុសត្រូវ​ខ្ពស់ ចាប់ពី​ថ្ងៃ​ជូន ដំណឹង នេះ​តទៅ​៕S/​