​ក្រសួងបរិស្ថាន​យកចិត្តទុកដាក់​លើ​កិច្ច​គាំពារ​បរិស្ថាន​និង​ធនធានធម្មជាតិ

811
ចែករម្លែក

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​លោក​នេ​ត​ភក្ត្រា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​គូសបញ្ជាក់ថា​ក្រសួងបរិស្ថាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​កិច្ច​គាំពារ​បរិស្ថាន​និង​ធនធានធម្មជាតិ​។​ដែល​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពី​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព ។

 

 

 

 

 

 

 

 

នេះ​ជា​ប្រសាសន៍​លើកឡើង​ក្នុងពេលដែល​លោក​អញ្ជើញ​តំណាង​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្នុង​ពិធី​បិទ​វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​ឆ្នាំ​២០១៨​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោម​ប្រធានបទ (​កម្មវិធី​ទីក្រុង​និរន្តរភាព ជា​ជម្រើស​តែមួយ​ក្នុងការ​លើកកម្ពស់ សុខុមាលភាព​សាធារណៈ​នៅ​កម្ពុជា​)​។ ដែលជា​កិច្ច​សហការគ្នា​រៀបចំ​ដោយ​ក្រសួងបរិស្ថាន និង​អគ្គនាយកដ្ឋាន​ស្ថាន​នី​យ៍​វិទ្យុ​និង​ទូរទស្សន៍​អប្សរា​កាលពី​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

​សូមបញ្ជាក់ថា ៖ វេទិការ​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​ឆ្នាំ​២០១៨ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​យុវជន និង​នាំមក​នូវ​គំនិត​ស្រាវជ្រាវ​ថ្មីៗ​តាមបែប​វិទ្យាសាស្ត្រ សម្រាប់​បង្កើន​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ធនធាន​ធម្មជាតិ និង​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព ។​

​ចំពោះ​ក្រុម​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​គឺ​ក្រុមនិស្សិត​មកពី​សកលវិទ្យា​ល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ទទួលបាន​ពាន​១​ថវិកា​១​លាន​៦០​ម៉ឺន​រៀល​និង​មេដាយមាស​ម្នាក់​១​លេខ​២​សកល​វិទ្យាល័យ​មេគង្គ​កម្ពុជា ទទួលបាន​ទឹកប្រាក់​១​លាន​៤០​ម៉ឺន​រៀល និង​មេដាយប្រាក់​ម្នាក់​១ លេខ​៣​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ទទួលបាន​ទឹកប្រាក់ ១​លាន​២០​ម៉ឺន​រៀល និង​មេដាយ​សំរិត​ម្នាក់​១ និង​លេខ​៣​ស្ទួន សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ទទួលបាន​ថវិកា​១​លាន​២០​ម៉ឺន​រៀល​៕S/​