​ក្រសួងពាណិជ្ជកម្ម​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ​

1332
ចែករម្លែក

​ដោយៈ​ពៅ​និមល​/​ភ្នំពេញៈ​ទីស្តីការក្រសួង​នា​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៨​នេះ វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម​និង​ស្រាវជ្រាវ នៃ​ក្រសួងពាណិជ្ជកម្ម បានរៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តីពី​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ ក្រោម​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្រោម​គម្រោង “Ehnanced Integrated Framework” (EIF) ដែល​ឧបត្ថម្ភ​ដោយ​ធនាគារពិភពលោក និង​ដៃគូ​អភិវឌ្ឍន៍​នានា​។
​ក្រោម​វត្តមាន​លោក អ៊ុក ប្រជា រដ្ឋលេខា​ធិ​- ការ​ក្រសួងពាណិជ្ជកម្ម​។​វគ្គប​ណ្តុះ​បណ្តា​មានការ​ចូលរួម​ចួ​ល​រួម​ពី​មន្ត្រី​មកពី​គ្រប់​២៥​ខេត្ត ក្រុង ជាពិសេស​មន្ត្រី​ដែល​បាន​ចូល រួម​វគ្គ​ទី​១ នៃ​កម្មវិធីសិក្សា​ពី​ចំងាយ​និង​មន្ត្រី​ចំនួន​១៦ មកពី​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួងពាណិជ្ជកម្ម ក្នុង គោលបំណង​សិក្សា​និង​ស្វែងយល់​បន្ថែម​លើ​ប្រធានបទ​មួយចំនួន​ដែល​ពាក់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ។

ដូចជា ដំណើរការ​នៃ​ការចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ពាណិជ្ជកម្ម និង​ការធ្វើសមាហរណកម្ម​ក្នុង​តំបន់ ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន ពាណិជ្ជកម្ម​រវាង​បណ្តា ប្រទេស​ជា​សមាជិក​អាស៊ាន​និង​ប្រទេស​ដទៃទៀត កិច្ចព្រមព្រៀង​ផ្នែក​កសិកម្ម កិច្ចព្រមព្រៀង​ផ្នែក​សេវាកម្ម អនាម័យ និង​ភូ​ត្ត​គា​ម​អនាម័យ ជូន​មន្ត្រី​របស់​ក្រសួងពាណិជ្ជកម្ម​។​
​ ​
​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​លោក​អ៊ុក​ប្រជា​បាន​លើកឡើងថា​ច្បាប់​នេះ​នៅ​ប្រទេស​កម្ពុជា​គឺជា​រដ្ឋ​មួយ​ដែល​ទទួលបាន​អត្ថប្រយោជន៍​ជា​ច្រើ​ពី​គណៈកម្មការ​សហប្រជាជាតិ ស្តីពី​ច្បាប់ពាណិជ្ជកម្ម អន្តរជាតិ​នៅក្នុង​វិស័យ​ជាច្រើន ដូចជា​៖ ម​ជ្ឈ​ត្ត​ការ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ និង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​។ ពិសេស​ការអនុម័ត​ច្បាប់​ម៉ូ​ដែល​ឆ្នាំ​២០០៦ ស្តីពី​ម​ជ្ឈ​ត្ត​ការ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ និង​អនុសញ្ញា​ទីក្រុង ញូវយ៉ក ដែលជា​មូលដ្ឋាន​នៃ​ច្បា​ប់ម​ជ្ឈ​ត្ត​ការ​ផ្នែក​ពាណិជ្ជកម្ម​របស់​កម្ពុជា​។
​ ​
​សូមបញ្ជាក់ថា ប្រទេស​កម្ពុជា​បាន​ក្លាយជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ​២០០៤ ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៩ ជា​សមាជិក​នៃ​សមាគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) ក្នុង​ឆ្នាំ​២០១៥ និង​ជា សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន អាស៊ាន​-​កូរ៉េ​អាស៊ាន​-​ជប៉ុន​អាស៊ាន​-​ឥណ្ឌា​អាស៊ាន​បូក​បី​ជាមួយនឹង​ក្តី​រំពឹង​ក្នុង​ការចចារ​បញ្ចប់​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង តំបន់ (RCEP) នាពេល​អនាគត​៕S/

​ក្រសួងពាណិជ្ជកម្ម​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ​