​ក្រសួងពាណិជ្ជកម្ម​រៀប​ចំ​សហការ​តាំងពិព័រណ៍​ផលិតផល​ខ្មែរ​នៅ​ខេត្តកំពង់ចាម​

420
ចែករម្លែក
  • 21
    Shares

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ក្រសួងពាណិជ្ជកម្ម​បាន​រួមសហការ​ជាមួយ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ជំរុញ​ភូមិ​មួយ​ផលិតផល​និង​រដ្ឋបាល​ខេត្តកំពង់ចាម​នឹង​រៀបចំ​តាំងពិព័រណ៍​ផលិតផល​ខ្មែរ​ក្នុងឱកាស​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៤ ឆ្នាំ​២០១៩ និង​ទិវា​ជាតិ​លើកកម្ពស់​ការប្រើប្រាស់​ផលិតផល​ខ្មែរ​ឆ្នាំ​ទី​២​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ដែល​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ហ្វេ​ស​បុស​នៅ​ថ្ងៃទី ២៥ ខែមីនា​ឆ្នាំ​២០១៩​កន្លងទៅនេះ​បាន​បញ្ជាក់ថា​ព្រឹត្តិការណ៍​ពិព័រណ៍​ខាងលើ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ៦ ដល់ ៩ ខែមេសា ឆ្នាំ​២០១៩ គឺ​រៀបចំឡើង​នៅ​វាល​ក្បែរ​កំពង់​រង់ចាំ ក្រុង​កំពង់ចាម ខាងក្រោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​: ខេត្តកំពង់ចាម​។​

​ពិព័រណ៍​នេះ​មាន​គោលបំណង​រៀបចំ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​និង​ទិវា​ជាតិ​លើកកម្ពស់​ការប្រើប្រាស់​ផលិតផល​ខ្មែរ​ឆ្នាំ​២០១៩ គឺ​ដើម្បី​អនុវត្តន៍​គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​តាម​មូលដ្ឋាន តាមរយ​:​ការជួយ​គាំទ្រ និង​លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ការប្រើប្រាស់​ផលិត​ឲ្យ​បាន​ច្រើន​ជា​អតិបរិមា​គឺ​ផលិតផល​កើតចេញពី​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។​

​ក្នុងឱកាស​នោះ​គណ​:​កម្ម​ការ​ក៏​នឹង​រៀប​ចំប​ង្កើ​ប​ជា​សិក្ខាសាលា​ស្តីពី​កំណើនសេដ្ឋកិច្ច​តាមរយ​:​ការប្រើប្រាស់​ផលិតផល​ខ្មែរ​គឺ​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ពី​វិស័យ​ពាណិជ្ជកម្ម​និង​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​ឲ្យ​បាន​ទូលំទូលាយ​។​

លោក ឈាង បូ​រិ​ន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៥​មេសា​ថា​នៅថ្ងៃនេះ​ម្ចាស់​ស្តង់​ពិព័រណ៍​ដែល​ត្រូវ​ចូលរួម​នៅ​ខេត្តកំពង់ចាម​នេះ​និង​ពី​តាម​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស​សរុប​ចំនួន​១២០​ស្តង់​។​ដោយឡែក​សម្រាប់​ខេត្តកំពង់ចាម​ជា​ខេត្ត​ម្ចាស់ផ្ទះ​សម្រាប់​ពិ​ព័ណ៌​នេះ​មាន​ចំនួន ២៥ ស្តង់​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ពិព័រណ៍​ដែល​រៀបចំឡើង​ក្រោម​ប្រធានបទ​«​យើង​នាំគ្នា​គាំទ្រ​និង​ប្រើប្រាស់​ផលិតផល​ខ្មែរ​»​គឺ​នឹង​ចាប់ផ្តើម​បើកសម្ពោធ​នៅ​ល្ងាច​ថ្ងៃទី​៦​ខែម​សា​ឆ្នាំ​២០១៩​ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឧបនាយករដ្ឋមន្ត្រី​យឹម​ឆៃលី​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អ​ភ​វឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​។​

លោក​ប៉ាន់​សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​និង​ជា​អនុប្រធាន​ទី​១​នៃ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​និង​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ខេត្តកំពង់ចាម​៕S/​