​ក្រសួងមហាផ្ទៃ​ឱ្យ​គណបក្ស​សិទ្ធិមនុស្ស​ពន្យារពេល​បំពេញ​លក្ខខណ្ឌ​៦​ខែ​

306
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជម្រាប​ទៅ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ស្តីពី​ការពន្យារពេល​បំពេញ​លក្ខខណ្ឌ​ដែល​កំណត់ដោយ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​នេះ​បើ​យោងតាម​លិខិត​ចុះ​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៩​របស់​សម្តេច​ក្រឡាហោម ស ខេង​។​

​សម្តេច​ក្រឡាហោម​សខេង​បាន​ជម្រាប​ទៅ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ថា​ក្រសួងមហាផ្ទៃ​បានទទួល​រួចហើយ​នូវ​លិខិត​សុំ​ពន្យារពេល ក្នុងការ​បញ្ជូន​បញ្ជី​សមាសភាព​ថ្នាក់ដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩ របស់​គណបក្ស​សិទ្ធិមនុស្ស​។

ពាក់ព័ន្ធ​ករណីនេះ ក្រសួងមហាផ្ទៃ​យល់ព្រម​ឱ្យ​គណបក្ស​សិទ្ធិមនុស្ស​ពន្យារពេល​៦​ខែ​ក្នុង​ការបំពេញ​លក្ខខណ្ឌ​ដែល​កំណត់​បទបញ្ញត្តិ​មាត្រា​២៦(​ថ្មី​)​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ជូន​
​ដំណឹង​នេះ រហូតដល់​ខែមិថុនា ឆ្នាំ​២០២០៕S/​