​ក្រសួងយុត្តិធម៌​ហាម​មិន​ឱ្យមាន​ការខ្ចី​វត្ថុតាង​ចេញពី​កន្លែង​តម្កល់ទុក​

426
ចែករម្លែក
  • 36
    Shares

អត្ត​បទ​៖​សុ​ផានី​តា​/​កោះកុង​៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងយុត្តិធម៌ បាន​ណែនាំ​ដល់​ប្រធាន​សាលាដំបូង ព្រះរាជអាជ្ញា​និង​ក្រឡាបញ្ជី​ហាមឃាត់​ដាច់​ណាត់​មិន​ឱ្យមាន​ការខ្ចី​វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​នោះឡើយ​។​បើទោះបីជា​សំណើ​ពី​សមត្ថកិច្ច​កម្លាំងប្រដាប់អាវុធ​ក៏ដោយ​។​

​គោលការណ៍​ក្រសួង​នៅ​ឆ្នាំ​២០១៩​នេះ​រាល់​សមត្ថកិច្ច​ចាប់​ប​ញ្ចូ​ន​សំណុំ​រឿង​ឬ​ជនសង្ស័យ​ណាមួយ​មក​តុលាការ​គឺ​ចៅក្រម​ព្រះរាជអាជ្ញា​និង​ប្រធាន​រដ្ឋបាល​សាលាដំបូង​ត្រូវ​ពិនិត្យ​លម្អិត​ថា​តើ​សំណុំរឿង​ទាំងនោះ​មាន​ដោយ​វត្ថុតាង​ដែរ​ឬ​អត់​។​បើ​មាន​មែន​គ្រប់គ្រាន់​ជាក់ស្តែង​ចំពោះមុខ​ត្រូវ​ទទួល​រីឯ​គ្មាន​វិញ​ត្រូវ​តម្កល់​បង្វិល​ទៅ​សមត្ថកិច្ច​វិញ​។​

តាម​ការបញ្ជាក់​លោក​ប៉ុក​ម៉ាន់​នី​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៩​កិច្ចប្រជុំ​ស្តីពី​ការ​ព​ន្លឿ​ន​នីតិវិធី​ចាត់ការ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​។​មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌​រូបនេះ​បាន​បន្ថែមថា​យន្តការ​ថ្មី​មិន​តម្រូវឱ្យ​អនុវត្ត​តែ​សាលាដំបូង​ខេត្តកោះកុង​តែប៉ុណ្ណោះ​ទេ​។​គឺ​ទូទាំងប្រទេស​កម្ពុជា​ដើម្បី​ងាយស្រួល​គ្រប់គ្រាន់​វត្ថុតាង​បាន​ត្រឹមត្រូវ​ច្បាស់លាស់​។​ជៀសវាង​ភាពខ្វះ​ចន្លោះ​នាំឱ្យ​លំបាក​ដំណោះស្រាយ​។​

​លោក​ប៉ុក​ម៉ាន់​នី​ក៏បាន​ណែនាំ​ដល់​ចៅក្រម​ព្រះរាជអាជ្ញា​និង​ក្រឡាបញ្ជី​ចាំបាច់​ធ្វើយ៉ាងណា​កុំឱ្យ​វត្ថុតាង រួមមាន​៖​រថយន្ត​ម៉ូតូ​លុយកាក់​ទូរស័ព្ទដៃ​និង​សារធាតុ​ញៀន​ដែលមាន​បាត់បង់​ឬ​ឱ្យគេ​ខ្ចី​គ្មាន​ហេតុផល​ច្បាស់លាស់​។​ទោះបី​ជាមាន​សំណើ​របស់​កម្លាំង​សមត្ថកិច្ច​ប្រដាប់​ក៏ដោយ​ហើយ​ការអនុវត្ត​ដូច្នេះ​ដើម្បី​បង្ការ​ពង្រឹង​នូវ​ការរក្សាបាន​វត្ថុតាង​អោយបាន​កាន់តែ​រឹងមាំ​ថែមទៀត​។​

​សម្រាប់​ព​ន្លឿ​ន​នីតិវិធី​ច្បាប់​ក៏ដូចជា​ដាក់​ដេញថ្លៃ​លក់ឡៃ​ឡុង​យក​ថវិកា​ចូល​រដ្ឋ​។​តាម​ការពិនិត្យ​លើ​វត្ថុតាង​ដែល​កំពុង​តម្កល់ទុក​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​កោតសរសើរ​ដល់​សាលាដំបូង និង​អយ្យការ​ខេត្តកោះកុង គោរព និង​អនុវត្តបាន​ត្រឹមត្រូវ​ក្រសួង​ជំរុញ​ឱ្យ​ខិតខំ​បន្តទៀត​ផងដែរ​។ ប៉ុន្តែ​លោក​បន្ត​ជំ​រុញឱ្យ​ចៅក្រម​និង​ព្រះរាជអាជ្ញា​បង្កើន​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ចរាចរ​ណ៍​គ្រឿងញៀន កាន់តែ​ខ្លាំងក្លា ពិសេស​ដែន​ផ្លូវទឹក​ក្បែរ​ព្រំដែន​កម្ពុជា និង​ថៃ​។​

​ដោយឡែក លោក ស៊ូ សុវណ្ណារ៉ា ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលាដំបូង​ខេត្តកោះកុង លើកឡើង​ដែរ​ថា​ក្រុមការងារ​ជំនាញ​របស់លោក​បានទទួល​ប្រមូល​និង​រក្សា​វត្ថុតាង​សំណុំរឿង​បទល្មើស​គ្រឿងញៀន​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​បំផុត​។​

​លេខាធិការដ្ឋាន​សាលាដំបូង​ខេត្តកោះកុង​បានឱ្យដឹង​ទៀតថា​ចំពោះ​វត្ថុតាង​សំណុំរឿង​បទល្មើស​គ្រឿងញៀន​មាន​រថយន្ត​២​គ្រឿង​ម៉ូតូ​១៨​គ្រឿង​រឹង​អូស​ជា​រដ្ឋ​ពុំទាន់​ចេញ​សាលក្រម​ជា​ស្ថាពរ​៥​គ្រឿង​ព្រមទាំង​មាន​ថវិកា​ទូរស័ព្ទ​និង​កាបូប​ផ្សង​ទៀតៗ​។​អ្វីដែល​ប្រឈម​នោះ​គឺ​ទីតាំង​តម្កល់​សម្ភារៈ​វត្ថុតាង​ចាស់​និង​ថ្មី​មាន​ពេញ​ឃ្លាំង​ដែល​នាំ​យឺតយ៉ាវ​ចំពោះ​ការអនុវត្ត​នីតិវិធី​ទាន់ពេលវេលា​។​

​នៅ​ឆ្នាំ​២០១៨​សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​បាន​ចុះបញ្ជី​សំណុំរឿង​ព្រហ្មទណ្ឌ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដំណាក់កាល​អយ្យការ​ដំណាក់កាល​ស៊ើបសួរ​និង​ដំណាក់កាល​ជម្រះ​បាន​ចំនួន​៨០៦​សំណុំរឿង​។​ក្នុងនោះ​កិច្ចការ​អយ្យការ​បានចេញ​ដីការ​សន្និដ្ឋាន​ស្ថាពរ​បាន​ចំនួន​ជិត​៣០០​សំណុំរឿង​ដោយ​កំពុង​ចាត់​ការបន្ត​មាន​ចំនួន​៩៦​សំណុំរឿង​ហើយ​សំណុំរឿង​ចូល​ថ្មី​ចំនួន​៣៤៨​រឿង​និង​សំណុំរឿង​នៅសល់​៤៤​រឿង​។​

​ចំពោះ​កិច្ចការ​បច្ចេកទេសផ្នែក​តុលាការ​វិញ​រួមមាន​៖​ចៅក្រម​ស៊ើបសួរ​ចៅក្រម​ជំនុំជម្រះ​តុលាការ​រដ្ឋប្បវេណី​និង​សំណុំរឿង​រក្សា​ការពារ​ទទួល​បានការ​ចាត់ការ​រួច​ចំនួន​៦៩០​សំ​ណុ​រឿង​សំណុំរឿង​ចូល​ថ្មី​សរុប​៦៤១​សំណុំរឿង​សំណុំរឿង​សល់​ពីមុន​៣៣៦​សំណុំរឿង​និង​សំណុំរឿង​ដែល​កំពុង​ចាត់ការ​ចំនួន​២៩៤​សំណុំរឿង​៕S/