​ក្រសួងសុខាភិបាល​ច្រានចោល​ព័ត៌មាន ដែលថា មាន​សត្វ​កន្លាត​ក្នុង​ម៉ាស៊ីន​X-ray

453

ដោយ : មេសា-វិបុល/ ​ភ្នំពេញ ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្តីថ្លែងការណ៍ ទាត់​ច្រាល​ទាំងស្រុង នូវ​ការចុះផ្សាយ​ព័ត៌មាន​ក្លែង​ក្លែង អត្ថបទ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​មើល កុំ​សាន (Merl Komsan)» ដែល​បង្ហោះ​ពី​ករណី​រូបថត X-ray របស់​បុរស​ម្នាក់​រស់​នៅ​ខេត្តព្រៃវែង ដោយ​អះអាង​មាន​សត្វ​កន្លាត​មួយ​ក្បាល កំពុងតែ​រស់នៅក្នុង​ខ្លួន​។​

​ការចេញ​សេចក្តីថ្លែងការណ៍​ទាត់ចោល​ព័ត៌មាន​នេះ ធ្វើឡើង​បន្ទាប់ពី​មាន Facebook Page មួយ​ឈ្មោះថា «​មើល កុំ​សាន (Merl Komsan)» កាលពី​ថ្មី​នេះ​បាន​បង្ហោះ​ករណី​រូបថត X-ray របស់​បុរស​ម្នាក់​រស់​នៅ​ខេត្តព្រៃវែង ដែល​គាត់​ត្រូវបាន​លោក​វេជ្ជបណ្ឌិត​ប្រាប់ថា មាន​សត្វ​កន្លាត​មួយ​ក្បាល​កំពុងតែ​រស់នៅក្នុង​ខ្លួន​របស់គាត់ ទើប​ធ្វើ​ឲ្យ​គាត់​ចេះតែមាន​អា​ការៈឈឺ​ចុកចាប់​ស្មា​បែបនេះ ហើយ​តម្រូវ​ឲ្យ​គាត់​ទៅ​ព្យាបាល​នៅ​បរទេស​ថែម​ទៀតផង បន្ទាប់មក​បុរស​រូបនោះ​បាន​លក់​ផ្ទះ និង​ខ្ចីលុយ​ធនាគារ​អស់​ជាច្រើន ដើម្បី​យកលុយ​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា​។ ប៉ុន្តែ​ពេលនេះ ព័ត៌មាន​នេះ​ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាសថា ជា​ព័ត៌មាន​ក្លែងក្លាយ និង​មិនមែន​កើតឡើង​នៅ​កម្ពុជា​ឡើយ​។​

​តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា បន្ទាប់ពី​បានឃើញ​ការចុះផ្សាយ​បែបនេះ​មក ក្រសួង​បានធ្វើការ​ស្រាវជ្រាវ​ឃើញថា អត្ថបទ​នេះ បាន​ក្លែងបន្លំ​ខ្លឹមសារ​ពី​អត្ថបទ​ដើម ដែល​បាន​ចុះផ្សាយ​ហ្វេ​ក​ប៊ុ​ក មាន​ម្ចាស់​ផេ​ច​ឈ្មោះ Medecine Life -​ជីវិត​គ្រូពេទ្យ ដែល​ខ្លឹម​សារបាន​សរសេរ​អំពី​សាច់រឿង នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា មិនមែន​នៅ​មន្ទីរ​ខេត្ដ​ព្រៃវែង​នោះឡើយ​។ ជាមួយគ្នានេះ ក្រសួង​ក៏បាន​ព្រមាន​ចាត់វិធានការ ប្រសិនបើ​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ នៅតែ​បន្ដ​ផ្សព្វផ្សាយ​និង​មិន​កែតម្រូវ​ព័​ត៌​មា​នេះ​៕​B