​ក្រសួងសុខាភិបាល​បង្រៀន​ការគ្រប់គ្រង​ថែទាំ​និង​ព្យាបាល​ជំងឺគ្រុនឈាម​សម្រាប់​គ្រូពេទ្យ​

330
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ខេត្តក្រចេះ​៖​លោក​យី​ត​ស៊ុន​ណា​រ៉ា​អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ដឹកនាំ​ក្រុមការងារ​គ្រូពេទ្យ​ជំនាញ​បើក​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​ថែទាំ​និង​ព្យាបាល​ជំងឺគ្រុនឈាម​ដល់​គ្រូពេទ្យ​ក្នុង​ខេត្តក្រចេះ​ប្រមាណ​ជាង​១៦០​នាក់​។

​ក្នុង​គោលបំណង​បញ្ជ្រាប​ឱ្យ​កាន់តែដឹង​បន្ថែម​អំពី​មុខសញ្ញា​និង​រោគសញ្ញា​នៃ​ការផ្ទុក​ជំងឺគ្រុនឈាម​ទាំង​បិទមុខ​និង​បើកមុខ​ស្ថិតក្នុង​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០១៩​។​

​ទ​ន្និ​ន័យ​របស់​ក្រសួងសុខាភិបាល​បានបញ្ជាក់​ឲ្យ​ដឹងថា​៖​ករណី​ផ្ទុះ​នូវ​ជម្ងឺគ្រុនឈាម​នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ចំនួន​ប្រមាណ​២​ម៉ឺន​នាក់​និង​អាច​ឈានដល់​ទៅ​៥​ម៉ឺន​នាក់​នេះ​បើតាម​ការប៉ាន់ប្រមាណរ​បស់​ក្រសួងសុខាភិបាល​។​តែ​ការ​ស្លាប់មាន​ចំនួន​០.២​ភាគរយ​នៃ​ចំនួន​អ្នក​កើត​ជំងឺគ្រុនឈាម​នេះ​តែប៉ុណ្ណោះ ។

លោក​ឈ្នាង​សុវត្ថា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ប្រចាំ​ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០១៩​ថា​ទិ​ន្និ​ន័យ​ដែល​កើត​ជំងឺគ្រុនឈាម​នៅក្នុង​ខេត្តក្រចេះ​នៅ​សប្ដាហ៍​ទី​២៨ ឆ្នាំ​២០១៩​នេះ​អ្នកជំងឺ​គ្រុន​ឈាមមាន​ចំនួន​១,៤៧៧​នាក់​។ស្លាប់​ចំនួន​៧​នាក់​ស្រី​ទាំងអស់ ហើយ​ជំងឺគ្រុនឈាម​នេះ​កើត​គ្រុប់​ស្រុក​ទូទាំង​ខេត្តក្រចេះ តំបន​ដែល​ផ្ទុះ​ខ្លាំងជាងគេ នៅ​ឃុំ​ឃ្សឹ​ម ស្ក្រ​ស្នួល ខេត្តក្រចេះ​៕S/

​រូបថត​៖​ក្រសួងសុខាភិបាល​ចុះ បង្រៀន​ដល់​គ្រូពេទ្យ​ខេត្តក្រចេះ​ការ​ទប់ ស្កាត់​ជំងឺគ្រុនឈាម​!​