​ក្រសួងសុខាភិបាល​ហាម​លក់​និង​ប្រើប្រាស់​ផលិតផល​លើ​ហ្វេ​ស​ប៊ុ​ក​”DALEYSHOP”

87
ចែករម្លែក

ដោយៈ​មេសា​/​ភ្នំពេញៈ​ក្រសួងសុខាភិបាល​កម្ពុជា​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​បាន​ជ្រាបថា​រាល់ថ្ងៃ​មាន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​DALEYSHOP​កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ​69Extra​និង​OneLove​។​ព្រមទាំង​ផលិតផល​បំប៉ន​ផ្លូវភេទ​ផ្សេងៗ​ទៀត​គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ​គ្មាន​ចុះបញ្ជី​ការ​គ្មាន​ការត្រួតពិនិត្យ​គុណភាព​និង​គ្មាន​ច្បាប់​អនុញ្ញាត​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​ឡើយ​។​

​ជាមួយ​នោះ​ព្រមទាំង​ផ្សព្វផ្សាយ​ភូតកុហក​បោកប្រាស់​និង​បំផ្លើស​ហួស​ពី​ការពិត​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​ដូចជា​៖​ឡើង​រឹង​ខ្លាំង​បានយូរ​ចាប់ពី​១៥​នាទី​ទៅ​៣០​នាទី​ភ្លាមៗ​។​មិន​អស់កម្លាំង​វ៉ៃ​បាន​២​ទៅ​៣​ដង​និង​ជួយ​បង្កើន​ចំណង់​ឆាប់​មាន​អារម្មណ៍​ជួយ​ផលិត​ស្ពែម៉ាតូសូអ៊ីត​ជួយ​ឱ្យ​ទំហំ​លឹ​ង្គ​ធំ​វែង​ចាប់ពី​២​ស​.​ម​ទៅ​៦​ស​.​ម​និង​ជួយ​ព្យាបាល​បំប៉ន​ទៅលើ​ក្រពេញ​ប្រូ​ស្តា​ត និង​តម្រងនោម ។នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​នៅតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​

​សេចក្តីប្រកាស​ដដែល​ប​ន្ថែ​ម​ថា​ក្រសួងសុខាភិបាល​សូម​ជម្រាបជូន​សាធារណជន​ទាំងអស់​ឈប់​ជឿ​ការផ្សព្វផ្សាយ ឃោសនា ភូតកុហក​បោកប្រាស់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ DALEY SHOP​និង​ឈប់​ប្រើប្រាស់​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ​69Extra​និង​OneLove​និង​ផលិតផល​បំប៉ន​ផ្លូវភេទ​ផ្សេងៗ​មួយចំនួនទៀត ។

ក្រសួងសុខាភិបាល​តម្រូវ​ឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ​DALEY SHOP​ត្រូវ​បញ្ឈប់​ការនាំ​ចូល​លក់​ចែកចាយ​និង​ផ្សព្វផ្សាយ​ផលិតផល​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ 69Extra​និង​OneLove​និង​ផលិតផល​ឱសថ​បំប៉ន​ផ្លូវភេទ​មួយចំនួនទៀត​ខាងលើ​ជាបន្ទាន់​និង ប្រមូល​ផលិតផល​ខាងលើនេះ​មកវិញ​ដើម្បី​កម្ទេចចោល​។​

​ក្រសួងសុខាភិបាល​នឹងមាន​វិធានការ​តឹងរឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ DALEYSHOP​ដែល​បាន​នាំចូល​លក់​ចែកចាយ​និង​ផ្សព្វផ្សាយ​ផលិតផល​ឱសថ​ខាងលើនេះ​ទៅតាម​ផ្លូវច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​។​

សេចក្តីប្រកាស​ដដែល​ប​ញ្ជា​ក់ថា ករណី​បាន​ជួប​ឬ​ប្រទះឃើញ​ជន​ណា​កំពុង​លក់​ចែកចាយ​ឬ​ផ្សព្វផ្សាយ​ផលិតផល​ខាងលើនេះ​សូម​ប្រញាប់​ផ្តល់ព័ត៌មាន​ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​ពេទ្យ និង គ្រឿងសម្អាង សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤ ៕S/

-​ចំណងជើង​រូបៈ ផលិតផល​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​លក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ DALEY SHOP ដែល​ក្រសួងសុខាភិបាល ប្រកាស​ឱ្យ​ឈប់​ចែកចាយ និង ប្រើប្រាស់ (DALEY SHOP 2)
-​ ​រូបៈ ក្រសួងសុខាភិបាល​