​ក្រសួង​ធនធានទឹក​ប្រកាស​ពី​ស្ថានភាព​អាកាសធាតុ​ពីថ្ងៃ​ទី​២៩​កញ្ញា​ដល់​៥​តុលា​

638
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​:​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​២៩​ខែកញ្ញា​នេះ​បានប្រកាស​ឱ្យដឹងថា​ចាប់ពី​ថ្ងៃទី​២៩​ខែកញ្ញា​ដល់​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០១៩​តាមរយៈ​នៃ​ការវិវត្តន៍​នៃ​ធាតុអាកាស​នៅក្នុង​តំបន់​។​ដោយឡែក​សម្រាប់​កម្ពុជា​បង្ហាញឱ្យឃើញថា​កម្ពុជា​បាន​នឹង​បន្ត​ស្ថិតក្នុង​តំបន់​នៃ​ជ្រលង​សម្ពាធ​ទាប​នៅឡើយ​ឥទ្ធិពល​ខ្យល់​ពី​សមុទ្រ​ចិន​ខាងត្បូង​។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​:១.​តំបន់​វាលទំនាប​នៅ​បន្ត​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។​ទន្ទឹម​នោះ​រាជធានី​ខេត្ត​មួយចំនួន​មាន​ខេត្តកំពត​,​ខេត្តកំពង់ស្ពឺ​,​ខេត្តតាកែវ​,​ខេត្តកណ្ដាល​,​ខេត្តព្រៃវែង​,​ខេត្តស្វាយរៀង​,​និង​រាជធានី​ភ្នំពេញ​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​។​

២.​តំបន់​ខ្ពង់រាប​និង​អាចមាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម​។​៣.​តំបន់​មាត់សមុទ្រ​និង​អាចមាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ​។​ជាមួយគ្នានេះ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​៕S/​