​ក្រសួង​ធនធាន​ទឹកបាន​ជោគជ័យ​ដោយ​បញ្ឈប់​ការបាក់​ស្រុត​ច្រាំងទន្លេ​

282
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ច្រាំង​ទន្លេមេគង្គ​និង​ច្រាំង​ទន្លេបាសាក់​ដែល​ប្រឈម​ការបាក់​ស្រុត​បន្តបន្ទាប់​ច្រើន​ឆ្នាំ​មកហើយ​ត្រូវបាន​ទប់​ជាប់​ដោយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ដែល​បាន​ចាត់វិធានការ​រយៈពេល​ខ្លី​។​ចំណាយលុយ​តិច​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ធ្វើឱ្យ​ពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការបាក់​ច្រាំង​ច្រើន​ឆ្នាំ​ហើយ មាន ភាពកក់ក្តៅ បន្ទាប់ពី​ឃើញ​ច្រាំង​លែង​បាក់​និង​មាន​ដីដុះ​មកវិញ​នៅ​កន្លែង​ខ្លះ​។​
លោក​ម៉ៅ​ហាក់​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៩​ថា​ច្រាំង​ទន្លេមេគង្គ​និង​ទន្លេបាសាក់​ដែល​ក្រសួង​បាន​ចាត់វិធានការ​ដោយ​ប្រើ​បាវ​(GeotextileBag)​ច្រក​ខ្សាច់​។​ដើម្បី​ទប់ទល់​ការបាក់​ស្រុត​រាលដាល​កាលពី​ក្នុង​រដូវប្រាំង​និង​មុនពេល​ទឹក​ឡើងមក​ដល់ពេល​ទឹក​ស្រក​ផុត​ទៅវិញ​ឃើញ​មាន​ផល​វិជ្ជមាន​គ្រប់​គោលដៅ​ដោយបាន​បញ្ឈប់​ការបាក់​ស្រុក​និង​កន្លែង​ខ្លះ​មាន​ដុះ​ដីខ្សាច់​ថ្មី​ត្រឡប់មកវិញ​។​

​មន្ត្រី​ជំនាញ​ខាង​ជលសា​ស្ត្រ​នេះ​បាន​បញ្ជាក់ថា​នៅ​គ្រប់​គោលដៅ​នៃ​ច្រាំងទន្លេ​ដែល​បាន​បាក់​ហើយ​បានធ្វើការ​ទប់ស្កាត់​ជា​បណ្តោះ​អាសន្នកាល​មុនពេល​ទឹក​ជន់​ឡើងមក​ដូចជា​នៅ​។​ស្រុក​ស្ទឹងត្រង​ខេត្តកំពង់ចាម ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូង ស្រុក​មុខកំពូល​ខេត្តកណ្តាល និង ស្រុក​កោះធំ​ខេត្តកណ្តាល ដោយ​ប្រើ​បាវ​ខ្សាច់ ទប់​នោះ ពេលនេះ​មិនមាន​ការបាក់​ស្រុត​បន្ត​នោះទេ​ចំពោះ​កន្លែង​ដែល​ធ្វើការ​ទប់ ស្កាត់​។​
​លោក​ម៉ៅ​ហាក់​និយាយ​ឱ្យដឹងទៀតថា​ពេលនេះ​ក្រុមមន្ត្រី​បាន​ត្រឡប់​ទៅធ្វើ​ការងារ​ច្រាំងទន្លេ​នេះ​បន្ត​នៅ​ឃុំ​ជី​រោ​រិ៍​១​ដែល​កន្លង​ទៅធ្វើ​មិនទាន់រួច​ត្រូវ​ទឹក​ជន់​ខ្លាំង​មកដល់​តែ​កន្លែង​បាក់​ខ្លាំង​ដល់​ផ្លូវ​បេតុង​លែង​បាក់​បន្ត​។​បន្ទាប់ពី​បាន​ទប់​ដោយ​បាវ​ខ្សាច់​មួយចំនួន​រួច​នៅមុន​ពេល​ទឹក​ឡើងមក​មិនទាន់​ដល់​។ បន្ទាប់ ពីនេះ​ត្រូវ​បន្តទៅ​ធ្វើ​នៅ​ស្រុក​ស្ទឹងត្រង់​បន្ថែមទៀត​។​

​លោក​ហាក់​សុខ​មករា​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១០​ខែតុលា​ថា​ច្រាំងទន្លេ​នៅក្នុង​ឃុំ​ជី​រោ​រិ៍​មួយ​នេះ បើ​ក្រសួង​ធនធាន ទឹក មកជួយ​មិនទាន់​កាលពីមុន​ទឹក​ជន់​ទេ មិន​ត្រឹមតែ​ផ្លូវ​បេតុង​តាម​មាត់ទន្លេ​ទេ​ដែល​បាក់​សូម្បី​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ម្ខាង​ផ្លូវ​នេះ​ក៏ត្រូវ​បាក់​ធ្លាក់ចូល​ទន្លេ​ដែរ​។​ក្នុងពេល​ទឹក​ឡើង​ខ្លាំង​នោះ​ពេលនេះ​ក្រុ​ការងារ​របស់​ក្រសួង​បានមក​ធ្វើ​បន្ត​ទៀតហើយ​។​ប្រជាពលរដ្ឋ​ដែល​ប្រឈម​នឹង​ការបាក់​ច្រាំង​ដល់ផ្ទះ​នេះ​ត្រេកអរ​យ៉ាងខ្លាំង​ពេល​បានឃើញ​ក្រសួង​មក​ទប់ស្កាត់​មិនឱ្យ​ច្រាំង​បាក់​បន្ត​បែបនេះ​។​

​លោក​ហេង​វ​ណ្ណី​អភិបាលរង​ខេត្តកំពង់ចាម​ដែលជា​អ្នកទទួលបន្ទុក​តាមដាន​ការបាក់​ស្រុត​ច្រាំងទន្លេ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៩​ថា​ច្រាំងទន្លេ​ដែល​ក្រសួង​ធនធាន​ទឹកបាន​ចាត់វិធានការ​ទប់​ដោយ​បាវ​ខ្សាច់​មាន​ប្រវែង​រហូតដល់​១.១០០​ម៉ែត្រ​។​នៅ​ស្រុក​ស្ទឹងត្រង់​កាលពី​មុនពេល​ទឹក ជន់​ឡើង​នោះ បាន​បញ្ឈប់​ការបាក់​ច្រាំង​និង​កន្លែង​ខ្លះ​មាន​ដីដុះ​ត្រឡប់មកវិញ​។​

​លោក​អភិបាលរង​បាន​និយាយ​ឱ្យដឹងទៀតថា​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការបាក់​ច្រាំង​ជាច្រើន​ឆ្នាំ​មកហើយ​នៅក្នុង​ស្រុក​ស្ទឹង​ត្រង់នេះ​ពេលនេះ​គាត់​មានចិត្ត​កក់ក្តៅ​វិញ​ហើយ​បន្ទាប់ពី​បានឃើញ​ការ​ទប់​ដោយ​បាវ​ខ្សាច់​បានធ្វើឱ្យ​ច្រាំង​លែង​បាក់​និង​មាន​ដីដុះ​។​

​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១០​ខែតុលា​នេះ​ថា​វិធាន​ការការពារ​ច្រាំងទន្លេ​របស់​ឯកឧត្តម​លឹម​គានហោ​ដោយ​ប្រើពេល​ខ្លី​ចំណាយលុយ​អស់​តិច​តែ​ទទួលបាន​ផល​ខ្ពស់​។​ច្រាំង​លែង​បាក់​កន្លែង​ខ្លះ​ដុះ​ដី​មកវិញ​ធ្វើឱ្យ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ការបាក់​ច្រាំង​ច្រើន​ឆ្នាំ​មកហើយ​មាន​ភាពកក់ក្តៅ​ក្នុង​ចិត្ត​និង​អរគុណ​ដល់​ការយកចិត្តទុកដាក់រ​បស់​រដ្ឋបាលខេត្ត​ជាពិសេស​ក្រសួង​ធនធានទឹក​ដែល​បាន​ចាត់វិធានការ​មាន​ប្រសិទ្ធភាព​ទាន់ ពេលវេលា​៕S/

​លោក​លឹម​គានហោ​ចុះ​ពិនិត្យ​វិធានការ​ទប់​ច្រាំងទន្លេ​មេគង្គ​នៅ​ស្រុក​ស្ទឹងត្រង់​មុនពេល​ទឹក​មិនទាន់​ជន់​ឡើង​ច្រាំងទន្លេ​នៅ​ស្រុក​ស្ទឹងត្រង់​ទប់​រួច​ក្រោយពេល​ទឹក​ស្រក​ទៅវិញ​ក្រុមមន្ត្រី​ពិនិត្យមើល​ស្ថានភាព​ច្រាំងទន្លេ​ក្រោយពេល​ទឹក​ស្រក​ទៅវិញ​