ចែករម្លែក
  • 176
    Shares

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​មន្ត្រី​គយ​និង​រដ្ឋ​ករ​ខេត្តស្ទឹងត្រែង​ម្នា​ក់បាន​ស្លាប់​ម្នាក់ទៀត​របួសធ្ងន់​នៅក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​លើ​កំណាត់​ផ្លូវជាតិ​លេខ ៧​ស្ថិតក្នុង​ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា​មន្ត្រី​គយ​ពីរ​នាក់​បានធ្វើ​ដំណើរ​តាម​រថយន្ដ​១​គ្រឿងក្នុង​ទិសដៅ​ពី​ក្រុង​ស្ទឹងត្រែង​ទៅកាន់​ច្រក​ត្រពាំង​ក្រៀល​កម្ពុជា​ឡាវ​។​លុះ​ពេលធ្វើ​ដំណើរ​ទៅជិត​ដល់​ច្រក​ត្រពាំង​ក្រៀល​ក៏​ស្រាប់តែ​រថយន្ត​បាន​ក្រឡាប់​ជាច្រើន​ត្រឡប់​បណ្តាល​ឲ្យ​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧​។​

ករណីនេះ​គេ​ស្គាល់​មន្ត្រី​គយ​ម្នាក់​ឈ្មោះ​ចក់​ធឿន​ហើយ​ម្នាក់ទៀត​មន្ត្រី​ទើប​ចូល​ថ្មី​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​ក្រោយពី​កើតហេតុ​ក្រុមគ្រួសារ​បាន​យក​សព​មន្ត្រី​គយ​បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មក​ក្រុង​ស្ទឹងត្រែង​។​

បុរស​របួសធ្ងន់​ម្នាក់ទៀត​ត្រូវបាន​គេ​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​។ ជុំវិញ​ករណី​ខាងលើនេះ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​មិនទាន់​បង្ហាញ​សញ្ញាណ​អ្នក​ទាំងពីរ​ឡើយ​ទេ នៅ​ព្រលប់​ថ្ងៃទី​១៣​ខែកុម្ភៈ ឆ្នាំ​២០១៩៕S/