​ក្រុង​ប៉ោយប៉ែត​-​ស្រុក​អារញ្ញ​លើក​នេះ​ពិភាក្សាគ្នា​ផ្តោតលើ​បទល្មើស​គ្រឿងញៀន​ឆ្លងដែន​

767
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​មន្ត្រីរដ្ឋបាល​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ប្រទេស​កម្ពុជា​និង​សម​ភាគី​រដ្ឋបាល​ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​លើក​នេះ​បាន​ឆ្លាស់​វេន​ធ្វើ​ម្ចាស់ផ្ទះ​ជួបប្រជុំ​ពិភាក្សាគ្នា​ផ្តោតលើ​បទល្មើស​រឿង​ញៀន​ឆ្លងដែន ។​

​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០១៩​បាន​ដឹកនាំ​ប្រតិភូ​ក្រុង​ប៉ោយប៉ែត​រួមមាន​មន្ត្រីរាជការ​ចំណុះ​រដ្ឋបាល​ក្រុង​និង​ការិយាល័យ​អង្គភាព​ពាក់ព័ន្ធ​ទៅ​ចូលរួម​ប្រជុំពិភាក្សា​ទ្វេរ​ភាគី​ជាមួយ​រដ្ឋបាល​ស្រុក​អារញ្ញ​ប្រាថេត​។​ដឹកនាំ​ដោយ​លោក​សាវ​និ​ត​សុរិយ​កុល​អយុធ្យា​អភិបាលស្រុក​នៅ​សណ្ឋាគារ​ឥណ្ឌូចិន​ស្ថិតក្នុង​ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ ។​

​មន្ត្រី​ទៅ​ចូលរួម​ប្រជុំបាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៦​ខែមិថុនា​ថា​:”​កិច្ចប្រជុំ​ស្តីពី​ការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ឆ្លងដែន​(BLO)”​។​តែ​ក៏​ពិភាក្សា​និង​ពិនិត្យ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​នៃ​ស្រុក ក្រុង​សម្ព័ន្ធមេត្រីភាព​ទាំង​២​លើ​បញ្ហា​សន្តិសុខ ការបង្ក្រាប​បទល្មើស ពាណិជ្ជកម្ម ទេសចរ​វប្ប​ធ​ម៍ បរិស្ថាន សុខាភិបាល សិក្សាអប់រំ កីឡា ពលករ​ឆ្លងដែន ជាដើម​៕S/

​រូបថត :​ក្រុង​ប៉ោយប៉ែត​-​ស្រុក​អារញ្ញ​លើក​នេះ​ពិភាក្សាគ្នា​ផ្តោតលើ​បទល្មើស​គ្រឿងញៀន​ឆ្លងដែន និង​បញ្ហា​ផ្សេងៗ (​រូប​: ប​.​ជ័យ​)​