​ក្រុង​ពាលី​ត​ភ្ជាប់​ព្រះ​កេស​រូប​បដិមា​ចតុមុខ​នៅ​ខេត្តព្រះវិហារ​

1526
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ដ្រី​រដ្ឋ​មន្ដ្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​។

លោកស្រី​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​ត​ភ្ជាប់​ព្រះ​កេស​រូប​បដិមា​ចតុមុខ​នៅ​ប្រាសាទ​ចតុមុខ​ដែល​ស្ថិតនៅ​ភូមិ​តា​សែង​ឃុំ​រណៈ​សិ​រ្យ​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨​។​

​ការរៀបចំ​ពិធី​ថ្ងៃនេះ​ជា​លើក​ទី​២​ហើយ​ដែល​ពី​លើក​ទី​១​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​បាន​អញ្ជើញ​ក្រុង​ពាលី​ជួសជុល​ឡើងវិញ​នៅ​ថ្ងៃទី​១៩​ខែ​មិនា​ឆ្នាំ​២០១៨​។​ដោយឡែក​នៅថ្ងៃនេះ​ចាប់តាំងពី​ថ្ងៃ​ចាប់ផ្តើម​ជួសជុល​ឡើងវិញ​មាន​រយៈពេល ជិត​៣​ខែ​ហើយ ដែល​សំណង់​បាន​រួចរាល់​ប្រមាណ​ជា​៨០ភាគរយហើយ​។ ការជួសជុល​ឡើងវិញ​នេះ​គឺជា​ការចូលរួមចំណែក​ក្នុងការ​ថែរក្សា​និង​អភិរក្ស​នូវ​បេតិកភណ្ឌ​ជាតិ​ដែលជា​ស្នាដៃ​របស់​បុ​ព្ធ​បុរស​យើង​បាន​បន្សល់ទុក​រហូត ដល់​បច្ចុប្បន្ននេះ​។​

មួយផ្នែក​ទៀត​ទុក សម្រាប់​ជាការ​សិក្សា​ស្រាវជ្រាវ​សម្រាប់​អ្នក​ជំនាន់ៗ​ក្រោយ​តទៅទៀត និង​មួយផ្នែក​ទៀត​គឺជា​ការចូលរួម​ក្នុងការ​ជម្រុញ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តព្រះវិហារ​ឲ្យ​រីកលូតលាស់​បន្ថែម​មួយកម្រិត​ទៀត​។​លោកស្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ប្រជាពលរដ្ឋ ជា​ពិស​សេស​ក្រុម​អ្នកជំនាញ​និង​ជាង​ដែល​បាន​ខិតខំ​យក​អស់កម្លាំង​ចិត្ត​ក្នុងការ​ចូលរួម​ក្នុង​ដំណើរការ​ជួសជុល​នេះ​ប្រព្រឹត្តទៅបាន​យ៉ាង​រលូន​៕S/​

​ក្រុង​ពាលី​ត​ភ្ជាប់​ព្រះ​កេស​រូប​បដិមា​ចតុមុខ​នៅ​ខេត្តព្រះវិហារ​

#