​ក្រុង​ស្អាត​លុះត្រា​បញ្ចប់​នូវ​រូបភាព​ទឹក​លិច​និង​សំរាម​ធូលី​ពាសវាល​ពាសកាល​

1386
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​”​ឈ្មោះថា​ទីក្រុង​ស្អាត​លុះត្រាតែ​បញ្ចប់​បាន​នូវ​រូបភាព​នៃ​ការលិចលង់​ត្រឹមតែ​ភ្លៀង​ធ្លា​ក់មួយ​មេ​តូច​ឬ​ការ​គ្របដណ្តប់​ដោយ​គំនរ​សំរាម​ការ​ហុយធូលី​ដី និង​ភាពអនាធិបតេយ្យ​នៅ​ទីសាធារណៈ​”​។ ថ្លែង​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៨ ក្នុងឱកាស​អបអរសាទ​រ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​ប្រាំមួយ​និង​ការ​ដង្ហែ​ពានរង្វាន់​ជ័យលាភី​រំដួល​បី​ទង​ទីក្រុង​ស្អាត​របស់​ក្រុង​កំពត​ដែល​ទទួលបាន​ក្នុងការ​ប្រឡងប្រណាំង​សម្រាប់​ឆ្នាំ​២០១៨,២០២១​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​បញ្ជាក់ថា​ក្នុង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល ទេសចរណ៍​ជា​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​ដែល​គ្រប់គ្នា​ត្រូវ​ចូលរួម​ការពារ​ស្ថិរភាព បង្កើន​ភាព​រីកចម្រើន បន្ថែម និង​រក្សាបាន​នូវ​សោភ័ណភាព​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យមក​កម្សាន្ត​នៅ​ខេត្តកំពត​កាន់តែ​ច្រើនឡើង​។

លោក លាង រឿន​សុធី អភិបាលក្រុង​កំពត​បានបញ្ជាក់​ឱ្យដឹងថា​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​ថ្នាក់ជាតិ​លើកទីមួយ​សម្រាប់​ឆ្នាំ​២០១៥,២០១៨ ក្រុង​កំពត​ទទួលបាន​ជ័យលាភី​រំដួល​បី​ទង ។ ជាមួយគ្នា​នោះ ក្រុង​កំពត​ក៏​ជាប់​បេក្ខភាព​ក្រុង​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​ការផ្តល់សេវា​ស​ធា​រណៈ​ទទួលបាន​ជ័យលាភី​ស្នាមញញឹម​កម្រិត​ពីរ​ផងដែរ​។

យ៉ាងណាមិញ​បញ្ហា​កាកសំណល់​រឹង រាវ​ក៏​នឹង​បន្ថែម​សកម្មភាព​កាន់តែ​ខ្លាំងក្លា ដោយ​សាលាក្រុង​ទើប​ទទួលបាន​ធុងសំរាម​ចំនួន​១៣០ ពី​លោក​អភិបាលខេត្ត​ផងដែរ​។ លោក​លាង រឿន​សុធី​បាន​បញ្ជាក់ថា​ពីថ្ងៃ​នេះ​ទៅ​ការងារ​សោភ័ណភាព អនាម័យ ព្រមទាំង​បរិស្ថាន​ត្រូវតែ​ក្តៅគគុក និង​សកម្ម​បំផុត ពោលគឺ​មិនអាច​បណ្តែតបណ្តោយ​ឱ្យ​ភាពអវិជ្ជមាន​កើតឡើង​បន្ត​ទៀតឡើយ​៕S/

​ក្រុង​ស្អាត​លុះត្រា​បញ្ចប់​នូវ​រូបភាព​ទឹក​លិច​និង​សំរាម​ធូលី​ពាសវាល​ពាសកាល​

#