​ក្រុមការងារ​កាត់​ក្រី​មែកឈើ ចុះ​កាត់​និង​ដកហូត​ដើមឈើ​៩​ដើម​នៅ​ស្ពាន​មេម៉ាយ​

63
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​៖​កាល​ពី​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០២០​ក្រុមការងារ​ចុះ​កាត់​ក្រី​មែកឈើ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ទេសភាព​វប្បធម៌​និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​កាត់​ក្រី​និង​ដកហូត​ដើមឈើ​ហានិភ័យ​ចំនួន​៩​ដើម​នៅលើ​ស្ពាន​មេម៉ាយ​ស្ថិតនៅ​ជ្រុង​ខាងលិច​ឆៀង​ខាងជើង​បារាយណ៍​ខាងលិច​។​

ដើមឈើ​ដែល​ត្រូវ​កាត់​នោះ​រួមមាន​កាត់​ដកហូត​ដើមឈើ​ចំនួន​៨​ដើម​មាន​ដើម​ក្រឡាញ់​៤​ដើម​ដើម​ឡែ​ង​គង់​១​ដើម ដើម​ស្លែង​១​ដើម​និង​ដើម​ពភ្លា​១​ដើម​។​បន្ថែម​ពី​នោះ​ក្រុមការងារ​បាន​កាត់​ក្រី​ដើម​សុ​គុំ​១​ដើម ចំនួន​៤​មែក ដែល​សុទ្ធសឹង​មាន​ហានិភ័យ​ដល់​ស្ពាន​មេម៉ាយ​៕S/

​រូបភាព​: ក្រុមការងារ​កាត់​ក្រី​មែកឈើ ចុះ​កាត់​និង​ដកហូត​ដើមឈើ​៩​ដើម​នៅ​ស្ពាន​មេម៉ាយ​៕​អប្សរា​