ដោយៈយោធិន/សៀមរាបៈនាចុងសប្តាហ៍ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ក្រុមការងារចុះជួយឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានចុះជួយសាងសង់ផ្ទះជាបន្តបន្ទាប់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលក្រីក្រខ្វះខាតទីជម្រកស្នាក់អាស្រ័យ។
នៅ តាមបណ្តាភូមិទាំងប្រាំពីរក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីខេត្តសៀមរាប ស្របតាមការប្តេជ្ញាចិត្តរបស់លោកសែម សុវណ្ណនីសមាជិកគណៈកម្មាធិការកណ្តាល បក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី ខេត្តសៀម រាប ក្នុងការផ្លាស់ប្តូរខ្ទមទ្រុឌទ្រោមឲ្យទៅជាផ្ទះប្រក់ដោយស័ង្កសីទាំងអស់។
ក្នុងឱកាសចុះជួយសាងសង់និងប្រគល់ផ្ទះបន្ទាប់ពីបានសាងសង់រួចរាល់ជាស្ថាពរទុកជាកម្មសិទ្ធដល់ក្រុមគ្រួសារនៅមូលដ្ឋានភូមិកកោះជ្រុំ ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី ជាមួយនឹងការពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហម ដែលតែងបានផ្តល់នូវអនុសាសន៍ដែលជាការប្តេជ្ញាចិត្តយ៉ាងហ្មឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលដោយមិនទុកឲ្យប្រជាជនកម្ពុជាសូម្បីតែម្នាក់ស្លាប់ដោយអត់ឃ្លានឡើយ។
ជាមួយនឹងការប្រគល់ផ្ទះថ្មីដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហម កម្ពុជា។ លោកសែម សុវណ្ណនី ក៏បានផ្តល់ជូនបន្ថែមថវិកា សម្រាប់ទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ជូនដល់ប្រជាពលរដ្ឋដែលទើបទទួលបានអំណោយផ្ទះថ្មីចំនួនពីរគ្រួសារ ដោយក្នុងមួយគ្រួសារថវិកាចំនួន ១០០ ដុល្លារ ផងដែរ។
លោក ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារចុះជួយភូមិបន្ទាយស្រី និងលោកហេង ធូ ប្រធានក្រុមការងារចុះជួយភូមិកកោះជ្រុំ ឃុំខ្នារសណ្តាយបានបញ្ជាក់ឲ្យដឹងថាៈ ដោយប្រតិបត្តិយ៉ាងខ្ជាប់ខ្ជូនគម្រោងផែនការក្នុងការកែប្រែផ្ទះស្លឹកឲ្យទៅជាផ្ទះប្រក់ដំបូលដោយស័ង្កសីតាមការសម្រេចរបស់ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំខ្នារសណ្តាយនោះ រហូតមកដល់បច្ចុប្បន្ននេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋមូលដ្ឋានភូមិកកោះជ្រុំ និងភូមិបន្ទាយស្រីក៏ដូចជាភូមិផ្សេងៗទៀតក្នុងទូទាំងឃុំខាងលើនេះត្រូវបានកែលម្អគួរកត់សម្គាល់។
ដោយឡែក សម្រាប់ស្ត្រីសម្រាលកូន និងជនចាស់ជរា រាប់សិបនាក់ក៏ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនក្នុងមូលដ្ឋានឃុំខាងលើនេះឲ្យឈានឡើងថែមមួយកម្រិតទៀតសំដៅកែប្រែមុខមាត់ថ្មីកាន់តែប្រសើរបានមួយកម្រិតផងដែរ។
ចំណងជើងរូបៈ លោកសែម សុវណ្ណនី និងសមាជិកក្រោមឱវាទចុះជួយសាសង់ផ្ទះជូនដល់ប្រជាជនឃុំខ្នារសណ្តាយ៕S/់