​ក្រុមការងារ​ចុះជួយ​ស្រុក​ថ្មគោល​និង​សហការី​ចូលរួម​កាន់បិណ្ឌ​វេណ​ទី​៥​នៅ​វត្ត​និគម​ក្រៅ​

522
ចែករម្លែក

​ដោយៈ​គ្រ​ញួ​ង​/​បាត់ដំបងៈ​លោក​នឹម​ថូត​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ថ្មគោល​និង​សហការី​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៨​បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥​នៅ​វត្ត​និគម​ក្រៅ​ឃុំ​ជ្រោយ​ស្តៅ​ស្រុក​ថ្មគោល​។​ក្នុងនោះ​មានការ​ចូលរួម​ពី​លោក​មេឃុំ​និង​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះជើងវត្ត​ជាច្រើន​នាក់​។​

​លោក​នឹម ថូត​បាន​ថ្លែងថា​ក្នុងនាម​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​ថ្មគោល និង​ក្រុមការងារ​រ​ចុះ​ជូ​យ​ឃុំ​ជ្រោយ​ស្តៅ បាន​មូលមតិ​ឯកភាព​នាំគ្នា​ចូលរួម​ធ្វើ​ពិធី​កាន់បិណ្ឌ​វេន​ទី​៥ នៅ​វត្ត​និគម​ក្រៅ​ស្ថិតក្នុង​ភូមិ​និគម​ក្រៅ​ឃុំ​ជ្រោយ​ស្តៅ​ស្រុក​ថ្មគោល​។​

​លោក​នឹម​ថូត​បាន​ថ្លែងអំណរគុណ​ដល់​ប្រធាន​ក្រុមការងា​ចុះជួយ​ឃុំ​ក្រុមប្រឹក្សាឃុំ​សមាជិក​សមាជិកា​បក្ស​និង​លោកតា​លោកយាយ​និង​ពុទ្ធ​បរិ​ស័​ទ្ធ​ទាំងអស់​ដែល​បាន​អញ្ជើញ​មក​ចូលរួម​ធ្វើបុណ្យ​ជាមួយគ្នា​នាពេលនេះ​។

សូម​ជូន​កុសលផល​បុណ្យ​នេះ​បាន​ស្មើៗ​គ្នា និង​សូម​ឲ្យ​មាន​សុខភាព​ល្អ កម្លាំង​មាំមួន អាយុ​វែង​ប្រកបការងារ​អ្វី​សូម​ឲ្យ​បាន​ជួប​សេចក្តីសុខ​គ្រប់ពេលវេលា​។​ក្នុងឱកាស​នោះដែរ​លោក​ប្រធាន​ក័​បានធ្វើ​ទាន​ដល់​ជន​ចាស់ជរា ស្ត្រី​មេម៉ាយ​និង​កុមារកំព្រា​ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​មួយចំនួន​៕S/

​ក្រុមការងារ​ចុះជួយ​ស្រុក​ថ្មគោល​និង​សហការី​ចូលរួម​កាន់បិណ្ឌ​វេណ​ទី​៥​នៅ​វត្ត​និគម​ក្រៅ​


#