​ក្រុមការងារ​ជួយសង្គ្រោះ​មកពី​គ្រប់កន្លែង​កំពុង​រុករក​មនុស្ស​នៅក្នុង​អគារ​បាក់ស្រុត

908
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រុមការងារ​ជួយសង្គ្រោះ​មកពី​គ្រប់កន្លែង​បានធ្វើ​សកម្មភាព​យ៉ាង​មមាញឹក​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែល​សង្ស័យថា​កំពុងស្ថិត​នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ​សំណង់​ដែលរ​លំនៅ​ក្រុងព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​។

​រហូតមកទល់​ពេលនេះ​ក្រៅពី​កម្លាំង​សង្គ្រោះ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ក្រុម​សង្គ្រោះ​មកពី​អង្គភាព​កងពល​ង​៧០​ក្រុម​សង្គ្រោះ​ពី​កំពង់​ស្វយ័ត​ព្រះសីហនុ និង​ក្រុម​សង្គ្រោះ​មកពី​ក្រុមហ៊ុន Sea Snake investment ក្រុមហ៊ុន China Construction. និង Casino Goddess Of liberty group​។

​ក្រុម​អ្នក​ជួយសង្គ្រោះ​ទាំងនេះ​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​និង​បំពាក់​ដោយ​សម្ភារៈ​ពេញលេញ​និង​បាន​ជួយ​នូវ​ឧបករណ៍​សម្រាប់​កាត់​ដែក​និង​រថយន្ត​ស្ទួ​ច​អាច​លើក​ទម្ងន់​៥០​តោន​រួម​នឹង​សម្ភារៈ​សង្គ្រោះ​ចាំបាច់​ផ្សេងទៀត​។​

លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ​រួម​នឹង​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​និង​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ​សូម​សម្តែង​អំណរគុណ​ចំពោះ​កាយវិការ​មនុស្សធម៌រ​បស់​ក្រុម​សង្គ្រោះ​ទាំងអស់​។​

​ការសង្គ្រោះ​ដែល​ត្រូវបាន​អះអាងថា​នឹងធ្វើ​ឡើង​ជាប់​រហូតដល់​សង្គ្រោះ​ជនរងគ្រោះ​បាន​ទាំង​អស់ពី​គំនរ​អគារ​រលំ​នេះ​។​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ត្រឹម​ម៉ោង​៥:៣០​នាទី​ល្ងាច​ថ្ងៃនេះ​ការជួយ​សង្គ្រោះ​ជនរងគ្រោះ​នៃ​ការ​រលំ​អគារ​នេះ​បាន​ចំនួន​២៩​នាក់​ដែល​ក្នុងនោះ​ស្លាប់​៧​នាក់​និង​របួស​២២​នាក់​។​

​លោក​យន្ត មីន អភិបាលខេត្ត ព្រះសីហនុ បាន បញ្ជាក់ ប្រាប់ រស្មី​កម្ពុជា​ឱ្យដឹងថា គិត ត្រឹម ម៉ោង ៥:៣០​នាទី​ល្ងាច នេះ​ថា សមត្ថកិច្ច​បាន រក ឃើញ​សាកសព​ចំនួន ៧​នាក់​និង​ជួយសង្គ្រោះ​មនុស្ស​បាន ចំនួន​២២​នាក់​។​

ក្រុមការងារ​ជួយសង្គ្រោះ​មកពី​គ្រប់កន្លែង​កំពុងតែ​រុករក​មនុស្ស​ដែល​ស្ថិតនៅក្នុង​គំនរ​អគារ​បាក់​រំលំ​នោះ​។​ក្រុមការងារ​ជួយសង្គ្រោះ​មកពី​គ្រប់កន្លែង​បានធ្វើ​សកម្មភាព​យ៉ាង​មមាញឹក​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែល​សង្ស័យថា​កំពុងស្ថិត​នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ​សំណង់​ដែលរ​លំនៅ​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០១៩ នេះ​៕S/​