​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​ប្រគល់​ផ្ទះ​ដល់​គ្រួសារ​អតីតយុទ្ធជន​

606
ចែករម្លែក
  • 15
    Shares

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៨​លោកស្រី​ឌឹ​ក​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​និង​លោកស្រី​បាន​នាំយក​អំណោយ​ជា​សម្ភារៈ​បរិក្ខារ​និង​គ្រឿងឧបភោគ​បរិភោគ​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​គ្រួសារ​អតីតយុទ្ធជន​ចំនួន​១​គ្រួសារ​។​

​នៅ​ភូមិ​ចំបក់​សែន​ជ័យ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ដើម្បី​ជួយឧបត្ថម្ភ​បន្ថែម​ពីលើផ្ទះ​ទាម​ឈើ ចាក់សាប​ក្រោម​មួយ​ខ្នង​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក​និង​លោកស្រី​និង​មេបញ្ជាការ​មេបញ្ជាការរង​ព្រមទាំង​បណ្ដា​ការិយាល័យ​ជំនាញ​ទាំងអស់​ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៨​ទាំងមូល​។​

​ក្នុងឱកាស​នោះដែរ​លោកស្រី​ឌឹ​កបាន​សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​ឧបទ្ទវហេតុ​ភ្លើង​ឆេះ​ផ្ទះ​នេះ ហើយ​បាន​ផ្តាំផ្ញើ​សូម​ប្អូន​ទាំង​កុំ​អស់សង្ឃឹម​ត្រូវខិតខំ​ប្រក​បរបរ​ចិញ្ចឹមជីវិត​ដើម្បី​សម្រាល​នូវ​ជីវភាព​រស់នៅ និង​សូម​ឲ្យ​ប្អូន​ថែរក្សា​នូវ​សុខភាព ក្នុងការ​រស់នៅ ត្រូវ​ហូប​ស្អាត ផឹក​ត្រូវមាន​អនាម័យ ផឹក​ត្រូវមាន​អ​នា​ម័ ពេល​សម្រាក​ត្រូវ​ចេះ​ចង​មុង​ជាប់​ជាប្រចាំ​។​

​ក្នុងឱកាស​នោះដែរ​សម្ភារៈ​ដែល​បានផ្តល់​ជូន​បន្ថែម​ពីលើផ្ទះ​មួយ​ខ្នង​រួមមាន​ទាំង​សម្ភារ​បរិក្ខារ​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ​និង​ផ្ទះបាយ​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនធំ​និង​ថវិកា​ផ្ទាល់​របស់លោក​ទាំងពីរ​ចំនួន​១​លាន​ផងដែរ​។​ជាមួយគ្នានេះ​ក៏មាន​ការចែកជូន​ប្រជាពលរដ្ឋ​ចំនួន​២៣​នាក់​ក្នុង​ម្នាក់​ថវិកា​១០.០០០​រៀល ។​

កងទ័ព​២៤​នាក់ ម្នាក់​ទទួលបាន​ថវិកា​២​ម៉ឺន​រៀល ឧបត្ថម្ភ​ជូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​មួយ​គ្រួសារ សម្រាប់​សម្រាលកូន​ចំនួន​១០០​ដុល្លារ​និង​ជួយឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ​ខ្វះខាត​ទឹកដោះគោ​បំបៅកូន​ចំនួន​៥០​ដុល្លារ​៕S/​