​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​បូមទឹក​ពី​ប្រឡាយ​មេ​ចូលទៅក្នុង​អាងទឹក​ទុក​សម្រាប់​ប្រើប្រាស់​

113
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​សង្កែ បាន​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង​ដឹកនាំ​ដោយ​លោក​កុល វីរ​ក្ស រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​សង្កែ​។​លោក​ឡុង ផលគុណ​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​អនុប្រធាន​ក្រុមការងារ​ក្រុមការងារ​ចុះជួយ​ស្រុក​សង្កែ​និង​ជា​អនុប្រធាន​ចុះជួយ​ឃុំ​តា​ប៉ុន​។​

​រួម​ដំណើរ​ក្នុងនោះដែរ​រួមមាន​មេឃុំ​ក្រុមប្រឹក្សាឃុំ​តា​ប៉ុន​ដើម្បី​ចុះ​ពិនិត្យមើល​ការបូមទឹក​របស់​មន្ត្រី​ជំនាញ​មន្ទីរ​ធនធានទឹក​ខេត្ត​កំពុង​បូមទឹក​ចេញពី​ប្រឡាយ​មេ​ដែល​នៅ​សេសសល់​ពី​ការស្រោចស្រព​ស្រូវ​ស្រែ​ពលរដ្ឋ​ហើយ​ចូលទៅក្នុង​អាង​ស្តុក​ទឹក​បា​ដាក​វិញ​ដែល​អាង​នេះ​ស្ថិតនៅ​ក្នុងភូមិ​បា​សែត​ឃុំ​តា​ប៉ុន​ស្រុក​សង្កែ​ទុក​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅពេល​ខ្វះខាត​ទឹក​ក្នុង​រដូវប្រាំង​ខាងមុខនេះ​។​

​លោក​កុល​វី​រក្ស​មានប្រសាសន៍ថា​ដោយមាន​កិច្ចសហការ​ល្អជា​មួ​យម​ន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត និង​មើលឃើញ​ពី​ទុក្ខ​កង្វល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​កន្លងមក​។​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​អន្តរាគមន៍​ដោយ​យក​ម៉ាស៊ីនបូមទឹក​មន្ទីរជំនាញ​ធុន​៦៥​សេស​ចំនួន​២​គ្រឿង​មក​បូមទឹក​ចេញពី​ប្រឡាយ​មេ​បង្ហូរ​ចូលទៅ​រក្សាទុក​ក្នុង​អាង​ស្តុក​ទឹក​វិញ​អស់​រយៈពេល​ជិត​១​ខែ​។​

​ចំពោះ​ថវិកា​ទិញ​ប្រេង​បូមទឹក​នេះ​មួយចំណែក​បានមកពីរ​មន្ទីរ​ធនធានទឹក​និង​មួយចំណែក​បានមកពីរ​ក្រុមការងារ​ថ្នាក់ជាតិ​ឃុំ​តា​ប៉ុន​និង​មួយចំណែក​ទៀត​បានការ​ចូលរួម​ពីរ​សហគមន៍​និង​ប្រជាជន​រស់នៅ​ជុំវិញ​អាង​បា​ដាក​៕S/

​ ​ ​រូប​ថ​តៈ​លោក​កុល វិ​រក្ស​ដឹកនាំ​ក្រុមការងារ​ចុះ​បូមទឹក​