​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​មោង​ឬ​ស្សី​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៨​នៅ​វត្ត​ចំនួន​៥

215
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៩​លោក​ង៉ែត​ដា​វុ​ធ​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​និង​លោកស្រី​ទៀង​សំបូរ​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្តបាត់ដំបង​ព្រមទាំង​ក្រុមការងារ​ចុះជួយ​ស្រុក​មោង​ឬ​ស្សី​មួយចំនួន​។​

បាន​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៨​នៅ​វត្ត​ចំនួន​៥​ក្នុងស្រុក​មោង​ឬ​ស្សី​ដោយ​នាំយក​អំណោយ​របស់លោក​ផូ​វ​សំភី​ប្រតិភូ​រាជរដ្ឋាភិបាល​និង​ជា​អគ្គនាយក​នៃនាយកដ្ឋានកិច្ចការរដ្ឋបាល​តុលាការ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ឃុំ​មោង​ស្រុក​មោង​ឬ​ស្សី​ទៅ​ប្រគេន​ព្រះចៅអធិការ​វត្ត​ក្នុង​១​វត្ត​ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល​និង​ទេយ្យទាន​និង​គ្រឿងឧបភោគ​បិ​រិ​ភោគ​មួយចំនួនទៀត​។​

​លោក​និង​លោកស្រី​បាន​បន្តថា​បុណ្យ​ភ្ជុំបិណ្ឌ​ក៏ដូចជា​បុណ្យ​ផ្សេងៗ​ទៀត​ត្រូវបាន​ប្រារព្ធ​ឡើងវិញ​ក្រោយ​ថ្ងៃ​ជ័យជំនះ​៧​មករា​ឆ្នាំ​១៩៧៩​បន្ទាប់ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​បាន​ដួលរលំ​ទៅហើយ​និង​ក្រោម​ការបើក​ទូលាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​កិច្ចដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​៕S/

​រូប​ថ​តៈ​លោក​ង៉ែត​សាវុធ​និង​លោកស្រី​ទៀង​សំបូរ​និង​ក្រុមការងារ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៨​នៅ​វត្ត​ចំនួន​៥​ក្នុងស្រុក​មោង​ឬ​ស្សី​និង​ប្រគេន​ប​ច្ច៏​យ​និង​ទេយ្យទាន​ដល់​វត្ត​ចំនួន​៥​ក្នុងស្រុក​មោង​ឬ​ស្សី​