​ក្រុមការងារ​សង្កាត់​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៦​ចំនួន​២​វត្ត​

230
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ពិធីបុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​គឺជា​ពិធីបុណ្យ​ដ៏​ធំ​មួយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គោរព​ប្រ​ណិ​ប​ត្ដិ​ធ្វើជា​រៀងរាល់ឆ្នាំ​។​ដោយ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​ទីវ​ត្ត​អារាម​នានា​។​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​ដែល​បាន​ចែក​ស្ថាន​ទៅ​លោក​ខាងមុខ​ដែលមាន​រយៈពេល​១៥​ថ្ងៃ​ដោយ​ចែក​១៤​ថ្ងៃជា​ថ្ងៃ​កាន់បិណ្ឌ​គឺ​ចាប់ពី​ថ្ងៃ​១​រោច​ដល់​ថ្ងៃទី​៤​រោច និង​១៥​រោច​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ ។​

​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​ក្រុមការងារ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះជួយ​សង្កា​តា់​កាប​ទី​២​ចូលរួម​វេន​កាន់បិណ្ឌ​ទី​៦​ចំនួន​២​វត្ត​នៅ​វត្ត​តាំងក្រសាំង​ខាងត្បូង​និង​វត្ត​តាំងក្រសាំង​ខាងជើង​។​ដោយមាន​ការអញ្ជើញ​ចូល​ដោយ​លោក​អ៊ិត​ជំនិត​អភិបាលរង​,​លោក​យិន​គា​នាយក​ដ្ឋ​បាល​ខណ្ឌ​,​លោក​ម៉ាលី​ពិសិដ្ឋ ចៅសង្កាត់​កា​កាប​ទី​២,​លោក​ឡុង​ណា​រ៉ា​ចៅសង្កាត់រង​ក្រុមប្រឹក្សា​សង្កាត់​,​។​

​លោក​មេភូមិ​និង​មន្ត្រី​រួមជាមួយ​លោក​និង​លោកស្រី​តំណាង​លោក​ហែម​ដា​រិ​ទ្ធ​អភិបាលខណ្ឌ​ដើម្បី​នាំយក​ទេយ្យវត្ថុ​ចង្ហាន់​បិណ្ឌបាត​និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ​២​វត្ត​នៅក្នុង​សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​ដោយឡែក​ទេយ្យវត្ថុ​រួមមាន​ទឹក​សុទ្ធ​ទឹក​ផ្លែឈើ​ទឹកក្រូច​មី​ចង្ហាន់​បិណ្ឌបាត​និង​បច្ច័យ​១​លាន​២​សែន​រៀល ប្រគេន​ជូន​ព្រះចៅអធិការ​វត្ត តាំង​កសាង​ខាងត្បូង ។

​ចំណែក​នៅ​វត្ត​តាំងក្រសាំង​ខាងជើង​ចំពោះ​ទេយ្យវត្ថុ​រួមមាន​ទឹក​សុទ្ធ​ទឹក​ផ្លែឈើ​ទឹកក្រូច​មី​ចង្ហាន់​បិណ្ឌបាត​និង​បច្ច័យ​១​លាន​២​សែន​រៀល​ប្រគេន​ជូន​ព្រះ​សីល​ធម្មគុណ​គឹម​ធួ​ង​ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​និង​ជា​ព្រះចៅអធិការ​វត្ត​តាំងក្រសាំង​ខាងជើង ៕S/​