​ក្រុមការងារ​សមាគម​ន៍​សាងសង់​ផ្ទះមួយ​ខ្នង​ជូន​អតីតយុទ្ធជន​នៅ​ព្រះវិហារ​

1021
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ផ្ទះមួយ​ខ្នង​ដែលមាន​ទំហំ​៦​ម៉ែត្រ​គុណ​៨​ម៉ែត្រ​ត្រូវ​ក្រុមការងារ​សមាគមន៍​អតីតយុទ្ធជន​សាងសង់​ជួន​អតីតយុទ្ធជន​។​ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​គិតគូរ​ដល់​អតីតយុទ្ធជន​។​

​លោក​ឧត្ដមសេនីយ៍ទោ​ចាន់​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​សមាគមន៍​អតីតយុទ្ធជន​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០១៨​នេះ​បាន​ដឹកនាំ​ប្រធាន​អនុប្រធាន​សាខា​ចុះជួយ​សាងសង់​ផ្ទះ​អតីតយុទ្ធជន​។

ដែលមាន​ឈ្មោះ​សាយ​អាន​ភេទ​ប្រុស​អាយុ​៦៣​ឆ្នាំ​ជា​ជនពិការ​និង​ប្រពន្ធ​ឈ្មោះ​ឡុង​លី​ណា​សុវណ្ណ​រស់នៅ​ភូមិ​ឆែប​លិច​ឃុំ​ឆែប​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​ផ្ទះ​ត្រូវ​សាងសង់​មាន​ទំហំ​៦​ម៉​គុណ​៨​ម៉​ធ្វើ​អំពី​ឈើ​ប្រកស​ង្ក័​សី​។​

​កម្លាំង​ចូលរួម​សាងសង់​មាន​កម្លាំង​ផ្នែក​សឹក​រង​ឆែប​កម្លាំង​អធិការ​ស្រុក​ឆែប​កំ​ម្លាំ​ង​នគរបាល​ប៉ុស្តិ៍​ឃុំ​ឆែប​១​អ​/​ហ​ស្រុក​ក្រុមយុវជន​សស​យក​អាជ្ញាធរ​ស្រុក​រួមទាំង​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​ក្នុង​ការជួយ​សាងសង់​។

​ក្នុងឱកាស​នោះដែរ​លោក​ឧត្ដមសេនីយ៍ទោ​ចាន់​សុ​ភ័​ក្ត្រា​បាន​លើកឡើងថា​ប្រទេស​យើង​មាន​សុខសន្តិភាព​ពេញលេញ​ក៏ដោយ​សារ​គុណបំណាច់​យុទ្ធជន​របស់​យើង​ដែល​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​ការពារជាតិ​មាតុភូមិ​យើង​អោយ​រួច​ផុតពី​ភ្លើងសង្គ្រាម​នោះ​ផងដែរ​។​

ក្នុងនោះ​ក៏មាន​ការ​ឧបត្ថម​ជ្រុំ​ជ្រែង​ពី​សំណាក់​សម្ដេច​អគ្គ​មហា សេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​ជា​ប្រធាន​សមាគមន៍ អតីត​យុទ្ធ​ក​ម្ព​ជា និង​នាយ​ឧត្ដមសេនីយ៍​គន់គីម​អគ្គលេខាធិការ​សមាគម​ន៍​អតីតយុទ្ធជន​ដែលជា​និច្ច​ជា​កាល​លោក​តែងតែ​យកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធជន​ជានិច្ច​មិន​ថា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។​

​សូមបញ្ជាក់ថា​ថវិកា​ដែល​ត្រូវ​ចំណាយ​សាងសង់​ផ្ទះ​១​ខ្នង​នេះ​គឺ​អស់​ចំនួន ៩.៧០០.០០០​រៀល​។​ក្រៅពីនោះ​ក៏មាន​សប្បុ​ជន​ឧបត្ថម​នៅ​គ្រឿងឧបភោគ​បរិភោគ ទុក​សម្រាប់​ចាត់ចែង ក្នុងការ​សាងសង់​នោះ​ផងដែរ​៕S/

​ក្រុមការងារ​សមាគម​ន៍​សាងសង់​ផ្ទះមួយ​ខ្នង​ជូន​អតីតយុទ្ធជន​នៅ​ព្រះវិហារ​

#