​ក្រុមការងារ​ស​.​អ​.​ក​ចុះ​សង់ផ្ទះ​ជូន​អតីតយុទ្ធជន​នៅ​ស្រុក​ឆែប​

69
ចែករម្លែក

​ដោយ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​ស​.​អ​.​ក​ខេត្ត​កាលពី​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០២០​និង​មន្ត្រី​ក្រុមការងារ​ក្រោម​ឱវាទ​បាន​ចុះជួយ​លើក​ផ្ទះ​ជូន​អតីតយុទ្ធជន​ចំនួន​មួយ​ខ្នង​។​ជូន​ឈ្មោះ ថោង កិ ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ជា​ជនពិការ រស់នៅ​ភូមិ​ថ្មី ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែប ខេត្តព្រះវិហារ​។​

​ផ្ទះ​នេះ​មាន​ទំហំ ៥​គុណ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ចំណាយ​ថវិកា​អស់​ចំនួន ៩.៥៥០.០០០​រៀល ដែលជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ។​ស្ថិតនៅ​ក្នុងឱកាស​នេះដែរ លោក​ប្រធាន ស​.​អ​.​ក ខេត្តព្រះវិហារ បាន​ឧបត្ថម្ភ​នូវ​អំណោយ​មួយចំនួន​បន្ថែមទៀតរ​បស់ សម្តេច ប្រធាន ស​.​អ​.​ក រួមមាន ថវិកា​ចំនួន ១០០.០០០​រៀល អង្ករ​,​ទឹក​សុទ្ធ​,​ទឹកត្រី​,​និង​ទឹក​ស៊ី​អី​វ​៕S/