​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​សម្អាត​វា​រី​ជាតិ​នៅ​ស្រះស្រង់​

62
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​កាលពី​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២០​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើការ​សម្អាត​វា​រី​ជាតិ​កាកសំណល់​សំរាម​គ្រប់​ប្រភេទ​ចេញពី​ស្រះស្រង់​។​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​និយាយថា​ដើម្បី​លើក​តម្លៃ​សោភ័ណភាព​ស្រះស្រង់​ឱ្យ​មើលឃើញ​ទិដ្ឋភាព​ទឹក​ស្រស់ស្អាត​ជួយ​ឱ្យ​អុកស៊ីសែន​ក្នុង​ទឹក​កាន់តែ​បរិសុទ្ធ​ដល់​ការរស់នៅ​របស់​មច្ឆា​ទាំងឡាយ​និង​កាត់បន្ថយ​កង្វក់​ទឹក​ដោយសារ​សំរាម ។​

​ក្រុមការងារ​បាន​បន្ត​ថា​ការសម្អាត​វា​រី​ជាតិ​និង​សំរាម​នៅក្នុង​ស្រះស្រង់​ដ៏​ពិសិដ្ឋ​នេះ​គឺ​តែងតែ​ធ្វើឡើង​ជាប្រចាំ​។​ក្រុមការងារ​តែងតែ​ធ្វើការ​អនុវត្ត​ការងារ​ជាប្រចាំ​ដើម្បី​ភាពស្រស់ស្អាត​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ និង​សូម​ចូលរួម​ថែរក្សា​បរិស្ថាន​ឱ្យបាន​គ្រប់ៗ​គ្នា​៕S/