​ក្រុមកីឡា​កា​រ៉ា​តេ របស់​អង្គភាព​កីឡា នគរបាលជាតិ​កម្ពុជា ដណ្ដើមបាន​មេដាយ ចំនួន​៩

143
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​ប្រកួត​កីឡា នគរបាល​ពិភពលោក លើក​ទី​១៨ The 18th World Police and Fire Games ដែល​នឹង​រៀបចំឡើង ពីថ្ងៃ​ទី​១១ ដល់ ១៨ សីហា នៅ​ខេត្ត Cheng Du នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពេលនេះ កីឡា​កា​រ៉ា​តេ​ដូ នគរបាលជាតិ​កម្ពុជា ដណ្ដើមបាន​មេដាយ ចំនួន ៩ គ្រឿង​ហើយ​។

កីឡាករ និង ​កីឡាការិនី ដែល​ដណ្ដើមបាន​មេដាយ​

​​ក្នុងចំណោម​មេដាយ​ទាំង ៩ គ្រឿង​នោះ គឺមាន​មេដាយមាស ចំនួន ៧ គ្រឿង និង​ប្រាក់​ចំនួន ២ គ្រឿង ។ អ្នក​ដែល​ដណ្ដើមបាន​មេដាយ​ទាំងនោះ មាន​កីឡាការិនី ស៊ីម ស្រី​នី​ន ប្រកួត​លើ​វិញ្ញាសា កាតា​ឯកត្តជន អាយុ ១៨ ឆ្នាំ​ឡើងទៅ ដណ្ដើមបាន​មេដាយមាស ១ ។ កីឡាការិនី ឆន ស្រី​ភា ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ឯកត្តជន ៥៥ គីឡូក្រាម ដណ្ដើមបាន​មេដាយមាស ១ ។ កីឡាការិនី ផុន គឹម​ស្រៀ​ង ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ឯកត្តជន ៦0 គីឡូក្រាម ដណ្ដើមបាន​មេដាយមាស ១ ។​

​កីឡាករ ឆេង ច័ន្ទដារ៉ា​រតនៈ ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ឯកត្តជន ៦៥ គីឡូក្រាម ដណ្ដើមបាន​មេដាយប្រាក់ ១ ។ កីឡាករ គីម សុវណ្ណារ៉ា ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ឯកត្តជន ៧០ គីឡូក្រាម ដណ្ដើមបាន​មេដាយមាស ១ ។ កីឡាករ ហន ឆា​នី ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ឯកត្តជន ៧៥ គីឡូក្រាម ដណ្ដើមបាន​មេដាយមាស ១ ។ កីឡាករ កាក់ សីលា​បញ្ញា ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ឯកត្តជន ៨០ គីឡូក្រាម ដណ្ដើមបាន​មេដាយមាស ១ ។​ ​ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ក្រុម​បុរស អាយុ ១៨ ឆ្នាំ​ឡើងទៅ ដណ្ដើមបាន​មេដាយមាស ១ ក្នុងនោះ​មាន កីឡាករ ឡា​ច ច័ន្ទដារ៉ា​, កាក់ សីលា​បញ្ញា​, ហន ឆា​នី​, គីម សុវណ្ណារ៉ា និង ឆេង ច័ន្ទ​ដា​រ៉ា​រតនៈ ។​

​ចុងក្រោយ ការប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ក្រុម​នារី អាយុ ១៨ ឆ្នាំ​ឡើងទៅ ដណ្ដើមបាន​មេដាយប្រាក់ ១ ក្នុងនោះ មាន​កីឡាការិនី​, ឆន ស្រី​ភា​, ផុន គិ​ម​ស្រៀ​ន និង ស៊ីម ស្រី​នី​ន ៕v

កីឡាករ និង ​កីឡាការិនី ដែល​ដណ្ដើមបាន​មេដាយ​