​ក្រុមកីឡា​បាល់ទាត់​សេនា​យុត្តិធម៌​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​កីឡាក​រ​សាលាដំបូង​ខេត្តរតនគិរី​

600
ចែករម្លែក
  • 28
    Shares

ដោយ​៖​ឆាយា​នាថ​/​រតនគិរី​៖​ដោយបាន​ការឧបត្ថម្ភ​និង​ការគាំទ្រ​ពី​លោក​អង្គ​វង្ស​វ​ឌ្ឍ​នារ​ដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌​កាលពី​រសៀល​ថ្ងៃ ទី​២ ខែមីនា​ឆ្នាំ​២០១៩​នៅ​ខេត្តរតនគិរី​ក្រុមបាល់ទាត់​សេនា​យុត្តិធម៌​បាន​ចូលរួម​ប្រកួត​ជា​លក្ខណៈ​មិត្តភាព ជាមួយ​ក្រុមកីឡា​ករបា​ល់​ទាត់​សាលាដំបូង​ខេត្តរតនគិរី​។

​មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌​និង​ជា​សមាជិក​ក្រុម​សេនា​យុត្តិធម៌ ថ្លែង​ប្រាប់ថា “​ការប្រកួត​នា​រសៀល​ថ្ងៃ​២​ខែមីនា​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​រឹតចំណង​មិត្តភាព​សាមគ្គីភាព​រវាង​ក្រុម​សេនា​យុត្តិធម៌​និង​មន្ត្រីរាជការ​នៃ​សាលាដំបូង​ខេត្តរតនគិរី​”​។​

ក្រុមបាល់ទាត់​សេនា​យុត្តិធម៌​ជា​ក្រុម​កីឡាករ​ក្នុង​វិស័យ​យុត្តិធម៌​រួមមាន សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម មន្ត្រីរាជការ​នៃ​ក្រសួងយុត្តិធម៌ ប្រធាន អនុប្រធាន ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត និង មេធាវី​ផងដែរ ។

គួរ​រំលឹក​ផងដែរ​ថា ក្រុម​សេនា​យុត្តិធម៌​នេះ ក៏​ធ្លាប់បាន​ចូលរួម​ប្រកួត​ជា​មិត្តភាព​មួយក្រុម​បាល់ទាត់ របស់​សាលាដំបូង​ខេត្ត​នានា នៅ​ប្រទេស​កម្ពុជា​ជា​ច្រើនដង​រួចហើយ​ផងដែរ​៕S/​