​ក្រុមកីឡា​ប៉េតង់ ទីស្តីការគណៈរដ្ឋមន្ត្រី គ្រង​តំណែង​ជើងឯក ពានរង្វាន់​សម្តេច​វិបុល​បញ្ញា សុខ អាន​

175
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្រុមកីឡា​ប៉េតង់ ទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្នុងចំណោម​ក្រុម​ទាំង ៣៧ ដោយ​ដណ្តើម​មេដាយ សរុប​ចំនួន ៣ គ្រឿង ខណៈ​ក្រុមកីឡា​ប៉េតង់ ក្រសួងមហាផ្ទៃ ឈ្នះ​ពានរង្វាន់​ធំ នៃ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ប៉េតង់ ពានរង្វាន់ សម្តេច​វិបុល​បញ្ញា សុខ អាន លើក​ទី​៧ ឆ្នាំ​២០១៩ នា​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទីលាន​សហព័ន្ធ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។​

ទិដ្ឋភាព​បិទ​ការប្រកួត​

​លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ ព្រឹត្តិការណ៍​ការប្រកួត ពានរង្វាន់​សម្តេច​វិបុល​បញ្ញា សុខ អាន លើក​ទី​៧ ឆ្នាំ​២០១៩ ប្រព្រឹត្តឡើង ដើម្បី​រំលឹក​ដល់​គុណូបការៈ របស់​សម្តេច ដែលជា​ស្ថាបនិក និង​អភិវឌ្ឍន៍​កីឡា​ប៊ូល និង​ប៉េតង់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​។​

​លោក សូ​ម៉ៃ សុខ​គា ប្រធាន​ក្លិប​កីឡា​ប៉េតង់ ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ប្រាប់​ឲ្យ​ដឹងថា តាងនាម​អ្នកដឹកនាំ គ្រូបង្វឹក កីឡាករ​-​កីឡាការិនី សូម​ថ្លែងអំណរគុណ ដល់​លោក​កិត្តិ​និតិ​កោសល បណ្ឌិត ប៊ិន ឈិន ដែល​បាន​ឧ​ប​ត្ត​ម្ភ​ដល់ គ្រូបង្វឹក កីឡាករ​-​កីឡាការិនី ក្នុងការ​ប្រកួត​នេះ​។ មេដាយ​សរុប ចំនួន ៣ នាក់ ក្នុងនោះ មេដាយមាស​១ ប្រាក់​១ និង​សំរិទ្ធ​១ ឈរ​តំណាង​លេខ​១ ប្រចាំ​ឆ្នាំនេះ​។​

ទិដ្ឋភាព​បិទ​ការប្រកួត​

​ការប្រកួត​ពានរង្វាន់ សម្តេច​វិបុល​បញ្ញា សុខ អាន ឆ្នាំ​២០១៩ នឹង​ចាប់ពី​ថ្ងៃទី ២០ – ២២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទីលានកីឡា​ប៊ូល និង​ប៉េតង់ ពហុ​កីឡដ្ឋាន ជាតិ​អូឡាំពិក ក្រុម​កីឡាករ​-​កីឡាការិនី ចំនួន ៣៧៥ នាក់ មកពី ៣៧ ក្លិប និង​សមាគម ក្នុងនោះ​កីឡាការិនី ៦០ នាក់ ។ ចំណែក​គ្រូបង្វឹក ២២ នាក់ និង​ប្រតិភូ ៣០ នាក់ សរុប​ទាំងអស់ ៣៦៧ នាក់​។​

​ចំពោះ​វិញ្ញាសា​ប្រកួត រួមមាន វិញ្ញាសា​បុរស ៣​នាក់ ទល់ ៣​នាក់ (​បម្រុង ១) (​មិន​កំណត់​អាយុ​) វិញ្ញាសា​នារី​៖ ៣​នាក់ ទល់ ៣​នាក់ (​បម្រុង​១) (​មិន​កំណត់​អាយុ​) វិញ្ញាសា​យុវនារី​៖២​នាក់ ទល់ ២​នាក់ (​អាយុ​ក្រោម ១៨​ឆ្នាំ​) និង​វិញ្ញាសា​យុវជន​៖៣​នាក់ ទល់ ៣​នាក់ (​បម្រុង ១) (​អាយុ​ក្រោម ១៨​ឆ្នាំ​) លោក​អគ្គលេខាធិការ បាន​បន្តថា វិញ្ញាសា​ពាន​វ័យចាស់​៖ ៣​នាក់ ទល់ ៣​នាក់ (​បម្រុង ១) (​អាយុ ៥៥​ឆ្នាំ​ឡើងទៅ​) និង​វិញ្ញាសា​ពាន​សមាគម​៖ ៣​នាក់ ទល់ ៣​នាក់ (​បុរស​) សម្រាប់​ក្រុម ដែល​ពុំបាន​ជាប់​ចំណាត់ថ្នាក់ ពី​លេខ​០១ ដល់ លេខ​០៨ តែប៉ុណ្ណោះ​៕v

ទិដ្ឋភាព​បិទ​ការប្រកួត​
ទិដ្ឋភាព​បិទ​ការប្រកួត​