​ក្រុមកីឡា​ប៉េតង់ នារី​កម្ពុជា វិញ្ញាសា​៣​ទល់​៣ ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ជួប ម៉ាឡេស៊ី​

239
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្រុមកីឡា​ការិនី​ប៉េតង់​កម្ពុជា ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ក្រុម​នេះ ទទួលបាន​ជ័យជម្នះ លើ​ឡាវ ខណៈ​ក្រុម​កី​ឡ​ការិនី​ម៉ាឡេស៊ី ឈ្នះ​ក្រុម​មី​យ៉ាន់​ម៉ា នៃ​វិញ្ញាសា ៣​នាក់​ទល់​៣​នាក់​នារី នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម (SEA GAMES 2019) លើក​ទី​៣០ នៅ​ទីក្រុង​ក្លាក (Clark) ក្នុងការ​ប្រកួត នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩​។​

​លោក សូ​ម៉ៃ សុខ​គា ប្រធាន​ប្រតិភូ និង​ជា​អគ្គលេខាធិការរង នៃ​សហព័ន្ធ បាន​ប្រាប់​ពី​ហ្វីលីពីន​ថា សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ក្រុមកីឡា​ការិនី ប៉េតង់​កម្ពុជា រួមមាន កីឡាការិនី អ៊ុន ស្រី​យ៉ា និង​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម កីឡាការិនី ឃួន យ៉ា​រី និង កីឡាការិនី ដួង​ឌី​ណា យកឈ្នះ​កីឡាការិនី​ឡាវ លើ​វិញ្ញាសា ៣​នាក់​ទល់​៣​នាក់​។​

​លោក​បាន​បន្តថា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ យើង​នឹង​ជួប​ជាមួយ ក្រុម​កី​ឡ​ការិនី ម៉ាឡេស៊ី ចំពោះ​ការប្រកួត ក្នុង​ពូ​ល កម្ពុជា​ធ្លាប់​យកឈ្នះ​ក្រុមកីឡា​ការិនី ម៉ាឡេស៊ី ក្នុង​លទ្ធផល ១៣​ទល់​១០​។ ចំណែក​ក្រុម​បុរស កីឡាករ ថោង ឈឿង កីឡាករ តិ​ប ន​រ៉ា កីឡាករ សៀង វណ្ណា និង​កីឡាករ យឹម សុភ​ណ្ឌ បាន​ធ្លាក់​ហើយ​។ ដោយឡែក វិញ្ញាសា​គូ ២​ទល់​២ នារី​វិញ កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ឈ្នះ​ម្ចាស់ផ្ទះ ហ្វីលីពីន ដោយ​លទ្ធផល ១៣ ទល់នឹង ២ នា​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ នេះ​៕v

ទិដ្ឋភាព​ប្រកួត​
ទិដ្ឋភាព​ប្រកួត​