​ក្រុមកីឡា​២២​ក្រុម​ទទួលបាន​សម្លៀកបំពាក់​កីឡា​ពី​ស្នងការរង​នគរបាល​ខេត្តស្វាយរៀង​

899
ចែករម្លែក

​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​លោក ហូ សុង​រចនា ស្នងការរង​នគរបាល​ខេត្តស្វាយរៀង​និង​ជា​តំណាង​លោក ឧ​ត្ត​ម​សេនីយ៍​ទោ​កឹង​ឃ​ន​ស្នងការ​នគរបាល​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍ថាៈ​កីឡា​នាំមក​នូវ​សុខភាព​មាំមួន​និង​អាច​ប្រែ​ក្លាយខ្លួន​យើង​ឱ្យមាន​អនាគត​ល្អ​។​

ការ​ថ្លែង​បែបនេះ​បានធ្វើ​ង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​កីឡាករ​មក​ពី​១០​ឃុំ​នៅ​ស្រុក​ស្វាយជ្រំ​និង​ចែក​សម្ភារៈ​កីឡា​ចំនួន​៣៦៥​កំ​ប្លេ​ស្នើ​២២​ក្រុម​កាលពី​រសៀល​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៨​នៅក្នុង​ភូមិ​ឃួ​ច​ឃុំ​ក្រោលគោ​។​

​លោក​ហូ​សុង​ចរ​នា​បាន​បន្តទៀតថាៈ ប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ធ្វើអោយមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ក្នុងនោះ​វិស័យ​កីឡា​ក៏មាន​ការរីកចម្រើន​គួរអោយកត់សម្គាល់​ផងដែរ​។​

លោក​ហូ​សុង​រចនា​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខ​ទុក​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ជូន​ដល់​អង្គពិធី និង​បាន​បញ្ជាក់ប្រាប់​ប្អូនៗ​ជា​កីឡាករ​ឱ្យខិត​ខំរៀន​សូត្រ លេង​កីឡា​ដើម្បី​សុខភាព​ល្អ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​ក្នុងឱកាស​នោះ​កីឡាករ​ពី​នាក់​បាន​បេ្ត​ជ្ញា​ខិតខំ​រៀនសូត្រ​និង​លេង​កីឡា​ដើម្បី​អនាគត​ភ្លឺស្វាង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ព្រមទាំង​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជ​ន​កម្ពុជា​ផងដែរ​។​បន្ទាប់ពី​មានការ​ឧបត្ថម្ភ​សម្ភារៈ​កីឡា​លោក​ហូ​សុង​រចនា​ក៏បាន​ចូល​បច្ច័យ​នូវ​ថវិកា​មួយចំនួន​ដល់​កម្មវិធី​នេះ​ផងដែរ​៕S/

​ក្រុមកីឡា​២២​ក្រុម​ទទួលបាន​សម្លៀកបំពាក់​កីឡា​ពី​ស្នងការរង​នគរបាល​ខេត្តស្វាយរៀង​