​ក្រុមកីឡា ៩ ប្រភេទ​របស់​កម្ពុជា បន្ត​ចេញដំណើរ ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​

363
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
នា​យប់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ ក្រុមកីឡា ៩ ប្រភេទ​របស់​កម្ពុជា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ឆ្ពោះទៅកាន់​ប្រទេស​ហ្វីលីពីន ដើម្បី​ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ស៊ី​ហ្គេម (SEA GAMES 2019) លើក​ទី​៣០ ។​

​ការប្រកួត SEA GAMES ខាងលើ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។

​ចំពោះ​កីឡា ៩ ប្រភេទ ត្រូវ​ចេញដំណើរ​បន្ត រួមមាន កីឡា​រាំ វាយ​សី បាល់ទះ​ក្នុង​សាល វាយ​កូន​បាល់ ទោចក្រយាន ទ្រី​យ៉ា​ត្លុង សីដក់ បាល់បោះ ៣​ទល់​៥ និង​បាល់បោះ ៥​ទល់​៥​នាក់ ក្នុងនោះ កម្ពុជា កីឡា​ចំនួន ៣១ ប្រភេទ​នេះ មាន ១៧៦ វិញ្ញាសា រួម​នឹង​ប្រតិភូ និង​កីឡាករ កីឡាការិនី ចំនួន ៤០០ នាក់​។​

​នៅក្នុង​ចំណោម ៣០ ប្រភេទ​កីឡា​នោះ កម្ពុជា មាន​ជំនឿ​ចិត្ត​លើ ៩ ប្រភេទ​កីឡា ដែលមាន​សក្ដានុពល ក្នុងការ​ដណ្ដើមយក​មេ​ដាយ ដូចជា ប្រភេទ​កីឡា តេ​ក្វាន់​ដូ WT, ប៉េតង់​, ជឺ​ជិត​ស៊ូ​, ប្រដាល់​គុន​ខ្មែរ​, សីដក់​, ប្រដាល់សកល​, វាយ​កូន​បាល់​, ល្បុក្កតោ និង​កីឡា​ចំបាប់​។​

​សូមបញ្ជាក់ថា កាល​ស៊ី​ហ្គេម​លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៨ ក្នុងចំណោម​ប្រទេស ចំនួន​១១ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ដណ្ដើមបាន​មេដាយមាស ៣ គ្រឿង ប្រាក់​២​គ្រឿង និង​សំរិទ្ធ ១២ គ្រឿង ៕​v