​ក្រុមគ្រូពេទ្យ​ពហុ​វិជ្ជា​”​ហ្វា​ហាវ​”​វៀតណាម​ចុះ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ​

1158
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​មន្ទីរពេទ្យ​ពហុ​វិជ្ជា​”​ហ្វា​ហាវ​”​ប្រទេសវៀតណាមចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ដល់​ពលរដ្ឋ​ក្នុងស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨​។

តាមរយៈ​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោគ ដឹកនាំ​ដោយ​លោកស្រី ចឹក ហេង អភិបាលរង​ខេត្តព្រះវិហារ ។​ជា​ដំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កៅ វណ្ណា​រ៉េត នាយរង​សេនាធិការ​កងទ័ពជើងគោគ និង​ជា​នាយការិយាល័យ​សុខាភិបាល ។​

បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មន្ទីរពេទ្យ​ពហុ​វិជ្ជា ហ្វា​ហាវ និង​ក្រុមហ៊ុន​ឱសថ ហូ​វ យ៉ាង ប្រទេស​វៀតណាម ចំនួន​២៩​នាក់ គ្រូពេទ្យ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើងគោគ ចំនួន​១០​នាក់ នាយកដ្ឋាន​អភិវឌ្ឍន៍ជនបទ ចំនួន​៤​នាក់ ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ទូទៅ​។ ព្រមទាំង​ចែក​អំណោយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ចំនួន​១.០០០​គ្រួសារ ក្នុងភូមិ​តា​សែង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ។​

​លោកស្រី ចឹក ហេង អភិ​បា​រង​ខេត្តព្រះវិហារ បាន​ថ្លែងថា ជា​កិត្តិយស​ណាស់​ដែល​ខេត្តព្រះវិហារ ជាពិសេស ស្រុក​សង្គម​ថ្មី បានទទួល​សេវា​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​មិន​គិតថ្លៃ ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រជាជន​វៀតណាម​។

នេះ​ក៏​ដោយសារតែ​ប្រទេស​យើង​មាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លោក​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ពង្រឹង​ទំនាក់ទំនង​យ៉ាង​ល្អ ជាមួយ​ប្រទេសជិតខាង​។​

​នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​ស្រុក​សង្គម​ថ្មី​ក្នុងការ​ទទួលបាន​សេវា​មួយ​នេះ​។​លោកស្រី​ក៏បាន​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា សូម​ឲ្យ​ទទួល​សេវា​ពិនិត្យ​និង​ព្យាបា​ជំងឺ​នេះ ឲ្យ​បាន​គ្រប់ៗ​គ្នា​ផងដែរ​៕S/

ក្រុមគ្រូពេទ្យ​ពហុ​វិជ្ជា​”​ហ្វា​ហាវ​”​វៀតណាម​ចុះ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ​