​ក្រុមគ្រួសារ​ដែល​បាន​ស្នើសុំ​មាតុភូមិនិវត្តន៍​ទៅ​ប្រទេស​កម្ពុជា​ប្រជាធិបតេយ្យ​វិញ​

2054
ចែករម្លែក

​តាមរយៈ​ឯកសារ​បេសកម្ម​របស់​រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា ប្រចាំ​នៅ​ប្រទេស​បារាំង បាន​កត់ត្រា​អំពី​សំណើសុំ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ប្រជាជន​ខ្មែរ មក​ប្រទេស​កម្ពុជា​វិញ​នៅក្នុង​អំឡុងពេល​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចំនួន ២៣២​រូប ដែលមាន​នៅក្នុង​បញ្ជី​ឯកសារ​អាយ «I» របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ នៅក្នុង​ចំណោម​អ្នក​សុំ​ធ្វើ​មាតុភូមិនិវត្តន៍​មក​ប្រទេស​កម្ពុជា​ទាំងអស់នោះ​ក៏មាន ង៉ូ​វ វ៉េង និង​កូនៗ​របស់គាត់​ដែរ​។​

ង៉ូ​វ វ៉េង

​ង៉ូ​វ វ៉េង សញ្ជាតិ​ខ្មែរ កើត​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៩១៣ នៅ​ឃុំ​សំបូរ ស្រុក​រំដួល ខេត្តស្វាយរៀង​។ ឪពុក​របស់ ង៉ូ​វ វ៉េង ឈ្មោះ ង៉ូ​វ ម៉ែ និង​ម្តាយ​ឈ្មោះ នាង ហេង ហៅ ស​។ ង៉ូ​វ វ៉េង មាន​មុខរបរ​ធ្វើស្រែ​។ ង៉ូ​វ វ៉េង បាន​រៀបការ​ជាមួយ​នារី​ម្នាក់​ឈ្មោះ​នាង​ហឿង រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​។ ង៉ូ​វ វ៉េង និង​ក្រុមគ្រួសារ​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដោយបាន​ឈប់​សុំ​ចត​នៅ​ប្រទេស​ហ្វីលីពីន និង​សហរដ្ឋអាមេរិក មុនពេល​ទៅដល់​ប្រទេស​បារាំង​នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​១៩៧៦​។ ពេលទៅដល់​ប្រទេស​បារាំង ង៉ូ​វ វ៉េង និង​ក្រុមគ្រួសារ​បាន​ស្នាក់នៅ​សណ្ឋាគារ ឌុយ​មូ​ឡាំង​២៧ វិថី​ជូ​ឡូ​ហ្សេ​រ ទីក្រុង​ប៉ារីស​។ ង៉ូ​វ វ៉េង បាន​ចូលរួម​ជាមួយ​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​១៩៧៦ ហើយ​ក៏បាន​ស្នើសុំ​ប្តូរ​លិខិតឆ្លងដែន​ដើម្បី​សុំ​មាតុភូមិនិវត្តន៍​មក​ប្រទេស​កម្ពុជា​វិញ ដោយមាន​ការចុះហត្ថលេខា​របស់​សាមីខ្លួន​ផ្ទាល់ ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​៨ ខែមេសា ឆ្នាំ​១៩៧៦​។

​ឯកសារ​ស្នើសុំ​ប្តូរ​លិខិតឆ្លងដែន​នេះ​ត្រូវបាន​ចុះ​លេខ N0593P និង​មាន​ក្រសួង​ត្រួត​ពិនិត្យឃើញថា ព័ត៌មាន​ខាងលើនេះ​ត្រឹមត្រូវ​តាម​លិខិតឆ្លងដែន​ចាស់​។ ក្រសួង​យល់ព្រម​តាម​សំណូមពរ​របស់​សាមីជន (​ង៉ូ​វ វ៉េង​)​។ លិខិត​នេះ​ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​១៩ មេសា ឆ្នាំ​១៩៧៦ ដែលមាន​អ្នកទទួលខុសត្រូវ ក្រសួង​លិខិតឆ្លងដែន ចុះហត្ថលេខា​ដោយ​ឈ្មោះ តាន់ សម្បត្តិ​។

​លិខិតឆ្លងដែន​នេះ​យល់ស្រប​ព្រម​តាម​សេចក្តីបញ្ជាក់​ខាងលើ ធ្វើ​នៅ​ប៉ារីស​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៧៦ ដែលមាន​អ្នកទទួលខុសត្រូវ​ក្រសួង​កម្ពុជា ចុះហត្ថលេខា​ដោយ​ឈ្មោះ​ប៊ី ចុង​ទី​។​
​បេសកកម្ម​សម្រេច​ចេញ​លិខិតឆ្លងដែន​ឲ្យ​ទៅ​សាមីជន (​ង៉ូ​វ វ៉េង​)​។ ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៧៦ ចុះហត្ថលេខា​ដោយ​ឈ្មោះ កែម ធី (​ជ​.​បេសកកម្ម​)​។
​ក្រៅពី​មាន​លិខិត​ស្នើសុំ​មាតុភូមិនិវត្តន៍ ទៅ​ប្រទេស​កម្ពុជា​របស់​ឈ្មោះ ង៉ូ​វ ហេង ក៏មាន​លិខិត​ស្នើសុំ​មាតុភូមិនិវត្តន៍​របស់​កូនៗ​គាត់​ដូចខាងក្រោម​៖

ង៉ូ​វ ភេ

១) ង៉ូ​វ ភេ ជា​កូនស្រី​ច្បង​របស់ ង៉ូ​វ វ៉េង និង​ជា​ប្រពន្ធ​របស់ មាស សំបា​ត់
​ង៉ូ​វ ភេ សញ្ជាតិ​ខ្មែរ កើត​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣ នៅ​ឃុំ​សំបួរ ស្រុក​រំដួល ខេត្តស្វាយរៀង​។ ង៉ូ​វ ភេ បាន​រៀបការ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ មាស សំបា​ត់ នៅក្នុង​ឆ្នាំ​១៩៧០​។ ង៉ូ​វ ភេ មានកូន​ពីរ​នាក់​។ កូន​ទី​១) ឈ្មោះ មាស ខ្នា កើត​នៅ​ឆ្នាំ​១៩៧០ និង​កូន​ទី​២) ឈ្មោះ មាស រ៉ា​តា​នា កើត​នៅ​ឆ្នាំ​១៩៧៥​។ ង៉ូ​វ ភេ ជាមួយ​ក្រុមគ្រួសារ​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ ហើយ​បាន​ចុះចត​នៅ​ហ្វីលីពីន និង​សហរដ្ឋអាមេរិក មុនពេល​ទៅដល់​ប្រទេស​បារាំង នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​១៩៧៦​។ នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​ដដែល ង៉ូ​វ ភេ បាន​ចូលរួម​ជាមួយ​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ហើយ​បាន​សុំ​មាតុភូមិនិវត្តន៍​មក​ប្រទេស​កម្ពុជា​វិញ​។​
​ឯកសារ​ស្នើសុំ​ប្តូរ​លិខិតឆ្លងដែន​នេះ​ត្រូវបាន​ចុះ​លេខ N0592P និង​មាន​ក្រសួង​ត្រួត​ពិនិត្យឃើញថា​ព័ត៌មាន​ខាងលើនេះ​ត្រឹមត្រូវ​តាម​លិខិតឆ្លងដែន​ចាស់​។ ក្រសួង​យល់ស្រប​ព្រម​ឲ្យ​តាម​សំណូមពរ​របស់​សាមីជន (​ង៉ូ​វ ភេ​)​។ លិខិត​នេះ​ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​១៩ មេសា ឆ្នាំ​១៩៧៦ ដែលមាន​អ្នកទទួលខុសត្រូវ ក្រសួង​លិខិតឆ្លងដែន ចុះហត្ថលេខា ដោយ​ឈ្មោះ តាន់ សម្បត្តិ​។
​លិខិតឆ្លងដែន​នេះ​យល់ស្រប​ព្រម​តាម​សេចក្តីបញ្ជាក់​ខាងលើ ធ្វើ​នៅ​ប៉ារីស​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៧៦ ដែលមាន​អ្នកទទួលខុសត្រូវ ក្រសួង​កម្ពុជា ចុះហត្ថលេខា​ដោយ​ឈ្មោះ ប៊ី ចុង​ទី​។​
​បេសកកម្ម សម្រេច​ចេញ​លិខិតឆ្លងដែន​ឲ្យ​ទៅ​សាមីជន (​ង៉ូ​វ ភេ​)​។ ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៧៦ ចុះហត្ថលេខា​ដោយ​ឈ្មោះ កែម ធី​។

មាស សំបា​ត់

២) មាស សំបា​ត់ ត្រូវជា​កូនប្រសារ​របស់ ង៉ូ​វ វ៉េង និង​ជា​ប្តី​របស់ ង៉ូ​វ ភេ​
​មាស សំបា​ត់ សញ្ជាតិ​ខ្មែរ កើត​នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​១៩៤៣ នៅ​មេស​ថ្ង​ក (​ក្នុងស្រុក​ចន្ទ្រា​) ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។ ឪពុក​របស់ មាស សំបា​ត់ ឈ្មោះ មាស ថុ​ក​។ មាស សំបា​ត់ មានមុខ​ងារ ជា​នាយរង​កងទ័ពជើងទឹក​មុនពេល​ខ្មែរក្រហម​ឡើងកាន់​អំណាច​។ មាស សំបា​ត់ បាន​ចាក​ចេញទៅ​ក្រៅប្រទេស​ជាមួយ​ប្រពន្ធ​កូន​នៅ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ មាស សំបា​ត់ បាន​សុំ​ចត​នៅ​ប្រទេស​ហ្វីលីពីន និង​សហរដ្ឋអាមេរិក​មុនពេល​ទៅដល់​ប្រទេស​បារាំង​នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​១៩៧៦​។ ក្រោយមក​នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​១៩៧៥ ដដែល មាស សំបា​ត់ បាន​សុំចូល​ជាមួយ​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ហើយ​ស្នើសុំ​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​
​ឯកសារ​ស្នើសុំ​ប្តូរ​លិខិតឆ្លងដែន​នេះ​ត្រូវបាន​ចុះ​លេខ N0590P និង​មាន​ក្រសួង​ត្រួត​ពិនិត្យឃើញថា​ព័ត៌មាន​ខាងលើនេះ​ត្រឹមត្រូវ​តាម​លិខិតឆ្លងដែន​ចាស់​។ ក្រសួង​យល់ស្រប​ព្រម​ឲ្យ​តាម​សំណូមពរ​របស់​សាមីជន (​មាស សំបា​ត់​)​។ លិខិត​នេះ​ធ្វើ​នៅ​ប៉ារីស​ថ្ងៃទី​១៩ មេសា ឆ្នាំ​១៩៧៦ ដែលមាន​អ្នកទទួលខុសត្រូវ ក្រសួង​លិខិតឆ្លងដែន ចុះហត្ថលេខា​ដោយ​ឈ្មោះ តាន់ សម្បត្តិ​។
​លិខិតឆ្លងដែន​នេះ​យល់ស្រប​ព្រម​តាម​សេចក្តីបញ្ជាក់​ខាងលើ ធ្វើ​នៅ​ប៉ារីស​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៧៦ ដែលមាន​អ្នកទទួលខុសត្រូវ ក្រសួង​កម្ពុជា ចុះហត្ថលេខា​ដោយ​ឈ្មោះ​ប៊ី ចុង​ទី​។​
​បេសកកម្ម សម្រេច​ចេញ​លិខិតឆ្លងដែន​ឲ្យ​ទៅ​សមី​ជន​(​មាស សំបា​ត់​)​។ ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៧៦ ចុះហត្ថលេខា​ដោយ កែម ធី​។

ង៉ូ​វ គឹម​ហួយ

៣) ង៉ូ​វ គឹម​ហួយ ជា​កូនស្រី​ទី​២​របស់ ង៉ូ​វ វ៉េង
​ង៉ូ​វ គឹម​ហួយ សញ្ជាតិ​ខ្មែរ កើត​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​១៩៥៨ នៅ​ឃុំ​សំបួរ ស្រុក​រំដួល ខេត្តស្វាយរៀង​។ ង៉ូ​វ គឹម​ហួយ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ជាមួយ​ឪពុកម្តាយ និង​បងប្អូន​នៅ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ ហើយ​បាន​ឈប់​សំចត​នៅ​ប្រទេស ហ្វីលីពីន និង​សហរដ្ឋអាមេរិក មុនពេល​ទៅដល់​ប្រទេស​បារាំង នៅ​ខែមេសា ឆ្នាំ​១៩៧៦​។ ពេលទៅដល់​ប្រទេស​បារាំង ង៉ូ​វ គឹម​ហួយ បាន​ចូលរួម​ជាមួយ​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ហើយ​ស្នើសុំ​លិខិតឆ្លងដែន​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​១៩៧៦​។​
​ឯកសារ​ស្នើសុំ​ប្តូរ​លិខិតឆ្លងដែន​នេះ​ត្រូវបាន​ចុះ​លេខ N0594P និង​មាន​ក្រសួង​ត្រួត​ពិនិត្យឃើញថា ព័ត៌មាន​ខាងលើនេះ​ត្រឹមត្រូវ​តាម​លិខិតឆ្លងដែន​ចាស់​។ ក្រសួង​យល់ស្រប​ព្រម​ឲ្យ​តាម​សំណូមពរ​របស់​សាមីជន (​ង៉ូ​វ គឹម​ហួយ​)​។ លិខិត​នេះ​ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​១៩ មេសា ឆ្នាំ​១៩៧៦ ដែលមាន​អ្នកទទួលខុសត្រូវ ក្រសួង​លិខិតឆ្លងដែន ចុះហត្ថលេខា​ដោយ​ឈ្មោះ តាន់ សម្បត្តិ​។
​លិខិតឆ្លងដែន​នេះ​យល់ស្រប​ព្រម​តាម​សេចក្តីបញ្ជាក់​ខាងលើ ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៧៦ ដែលមាន​អ្នកទទួលខុសត្រូវ ក្រសួង​កម្ពុជា ចុះហត្ថលេខា​ដោយ​ឈ្មោះ ប៊ី ចុង​ទី​។​
​បេសកកម្ម សម្រេច​ចេញ​លិខិតឆ្លងដែន​ឲ្យ​ទៅ​សាមីជន (​ង៉ូ​វ គឹម​ហួយ​)​។ ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៧៦ ចុះហត្ថលេខា​ដោយ​ឈ្មោះ កែម ធី​។

ង៉ូ​វ គឹម​សុក

៤) ង៉ូ​វ គឹម​សុក ត្រូវជា​កូនប្រុស​ទី​៣​របស់ ង៉ូ​វ វ៉េង
​ង៉ូ​វ គឹម​សុក សញ្ជាតិ​ខ្មែរ កើត​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​១៩៦១ នៅ​ឃុំ​សំបួរ ស្រុក​រំដួល ខេត្តស្វាយរៀង​។ ង៉ូ​វ គឹម​សុក ជាមួយ​គ្រួ​សារបាន​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ ហើយ​បាន​ចូលរួម​ជាមួយ​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​នៅ​ប្រទេស​បារាំង​។ ង៉ូ​វ គឹម​សុក បាន​ស្នើសុំ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​១៩៧៦​។​
​ឯកសារ​ស្នើសុំ​ប្តូរ​លិខិតឆ្លងដែន​នេះ​ត្រូវបាន​ចុះ​លេខ N0595P និង​មាន​ក្រសួង​ត្រួត​ពិនិត្យឃើញថា ព័ត៌មាន​ខាងលើនេះ​ត្រឹមត្រូវ​តាម​លិខិតឆ្លងដែន​ចាស់​។ ក្រសួង​យល់ស្រប​ព្រម​ឲ្យ​តាម​សំណូមពរ​របស់​សាមីជន (​ង៉ូ​វ គឹម​សុក​)​។ លិខិត​នេះ​ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៧៦ ដែលមាន​អ្នកទទួលខុសត្រូវ ក្រសួង​លិខិតឆ្លងដែន ចុះហត្ថលេខា​ដោយ​ឈ្មោះ តាន់ សម្បត្តិ​។
​លិខិតឆ្លងដែន​នេះ​យល់ស្រប​ព្រម​តាម​សេចក្តីបញ្ជាក់​ខាងលើ ធ្វើ​នៅ​ប៉ារីស​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៧៦ ដែលមាន​អ្នកទទួលខុសត្រូវ​ក្រសួង​កម្ពុជា ចុះហត្ថលេខា​ដោយ​ឈ្មោះ​ប៊ី ចុង​ទី​។​
​បេសកកម្ម សម្រេច​ចេញ​លិខិតឆ្លងដែន​ឲ្យ​ទៅ​សាមីជន (​ង៉ូ​វ គឹម​សុក​)​។ ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៧៦ ចុះហត្ថលេខា​ដោយ​ឈ្មោះ កែម ធី​។

ង៉ូ​វ សេដ្ឋា

៥) ង៉ូ​វ សេដ្ឋា ជា​កូនស្រី​ពៅ​របស់ ង៉ូ​វ វ៉េង
​ង៉ូ​វ សេដ្ឋា សញ្ជាតិ​ខ្មែរ កើត​នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​១៩៦២ នៅ​ឃុំ​សំបួរ ស្រុក​រំដួល ខេត្តស្វាយរៀង​។ ង៉ូ​វ សេដ្ឋា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ជាមួយ​ឪពុកម្តាយ និង​បងៗ​ទៅ​ប្រទេស​បារាំង បន្ទាប់ពី​ខ្មែរក្រហម​ឡើងកាន់​អំណាច នៅ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​១៩៧៦ ង៉ូ​វ សេដ្ឋា បាន​ស្នើសុំ​លិខិតឆ្លងដែន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា ជាមួយ​ក្រុមគ្រួសារ​។​
​ឯកសារ​ស្នើសុំ​ប្តូរ​លិខិតឆ្លងដែន​នេះ​ត្រូវបាន​ចុះ​លេខ N0591P និង​មាន​ក្រសួង​ត្រួត​ពិនិត្យឃើញថា ព័ត៌មាន​ខាងលើនេះ​ត្រឹមត្រូវ​តាម​លិខិតឆ្លងដែន​ចាស់​។ ក្រសួង​យល់ស្រប​ព្រម​ឲ្យ​តាម​សំណូមពរ​របស់​សាមីជន (​ង៉ូ​វ សេដ្ឋា​)​។ លិខិត​នេះ​ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​១៩ មេសា ឆ្នាំ​១៩៧៦ ដែលមាន​អ្នកទទួលខុសត្រូវ ក្រសួង​លិខិតឆ្លងដែន ចុះហត្ថលេខា​ដោយ​ឈ្មោះ តាន់ សម្បត្តិ​។
​លិខិតឆ្លងដែន​នេះ​យល់ស្រប​ព្រម​តាម​សេចក្តីបញ្ជាក់​ខាងលើ ធ្វើ​នៅ​ប៉ារីស​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៧៦ ដែលមាន​អ្នកទទួលខុសត្រូវ ក្រសួង​កម្ពុជា ចុះហត្ថលេខា​ដោយ​ឈ្មោះ ប៊ី ចុង​ទី​។​
​បេសកកម្ម សម្រេច​ចេញ​លិខិតឆ្លងដែន​ឲ្យ​ទៅ​សមី​ជន (​ង៉ូ​វ សេដ្ឋា​)​។ ធ្វើ​នៅ​ប៉ារីស ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​១៩៧៦ ចុះហត្ថលេខា​ដោយ​ឈ្មោះ កែម ធី​៕ ល