​ក្រុមគ្រួសារ​១២​នាក់​ដែល​ឆ្លង​កូ​វីត​១៩​មិន​ឆ្លង​មេរោគ​គឺមាន​សុខភាព​ល្អ​

91
ចែករម្លែក

​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​មន្ត្រី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​អះអាងថា​សមាជិក​ក្រុមគ្រួសា​ចំនួន​១២​នាក់​ដែល​ត្រឡប់​កម្មវិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​និង​ត្រឡប់​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​ហើយ​ឆ្លង​កូ​វីត​១៩​នោះ​ពួកគេ​មិន​ឆ្លង​មេរោគ​នេះ​ទេ​ហើយ​មាន​សុខភាព​ល្អជា​ធម្មតា​។​

​លោក​វេជ្ជបណ្ឌិត​កែវ​សុ​ភ័​ក្ត្រា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២០​ថា​៖​កាលពី​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០២០​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​បាន​ចុះទៅ​ប្រមូល​សំណាក​បន្ថែម​ទៅលើ​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​ដែលមាន​ជំងឺ​កូ​វីត​១៩​។​

​ក្រុមគ្រួសារ​នៅ​ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​មាន​សមាជិក​៥​នាក់​(​ប្រពន្ធ​កូនស្រី​៣​នាក់​និង​កូនប្រុស​ម្នាក់​អាយុ​ពី​៣​ឆ្នាំ​ដល់​៣៩​ឆ្នាំ​)​និង​ក្រុមគ្រួសារ​បុរស​អាយុ​៣៥​ឆ្នាំមាន​សមាជិក​៧​នាក់​(​ឳ​ពុក​ម្តាយក្មេក​ប្រពន្ធ​កូន​ស្រូ​៣​នាក់​កូនប្រុស​១​នាក់​អាយុ​ពី​៧​ខែ​កន្លះ​ទៅ​៥៧​ឆ្នាំ​)​។​លទ្ធផល​នៃ​ការពិនិត្យរ​កកូ​វីត​១៩​របស់​អ្នក​ទាំង​១២​នាក់​នា​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២០​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​គឺ​អវិជ្ជមាន​ចំពោះ​កូ​វីត​១៩ ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ចុះ​ថ្ងៃទី​១៩​ខែមីនា​ឆ្នាំ​២០២០ បាន​បញ្ជាក់ថា ៖ មន្ទីរ​បាន​នឹង​បន្ត​តាមដាន​ការ​បិ​វឌ្ឍន៍​សុខភាព​របស់​អ្នក​ទាំង​១២​នាក់​រយៈពេល​១៤​ថ្ងៃ ហើយ​ពួកគេ​មាន​សុខ​ភាពល្អ​ធម្មតា​។​ដូច្នេះ​សូម​សាធ​រណៈ​ជន​មេត្តា​យោគយល់​ផ្តល់​កម្លាំងចិត្ត​និង​កុំ​រើសអើង​គ្រួសារ​ទាំង​២៕S/