​ក្រុមចម្រុះ​ចុះ​ត្រួតពិនិត្យ​ពលករ​នៅ​បី​គោលដៅ​ក្នុង​ខេត្តកំពង់ស្ពឺ​មាន​ចំនួន​១៨២​នាក់​

533

​(​កំពង់ស្ពឺ​)៖​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​ជនបរទេស​បាន​ចុះ​ត្រួតពិនិត្យ​ពលករ​នៅ​បី​គោលដៅ​ក្នុង​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​២​ខែសីហា ឆ្នាំ​២០១៧​។ ​មន្ត្រី​អធិការកិច្ច​បាន​ឲ្យ​ដឹងថា​៖​គោលដៅ​ទាំងបី​ដែល​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​ជនបរទេស​បាន​ចុះ​ត្រួតពិនិត្យ​រួមមានៈ​

គោលដៅទី​១-​គោលដៅ Tong Fong (​ការដ្ឋាន​កិន​ថ្ម​) ដែលមាន​ម្ចាស់​ឈ្មោះ Shen Yong Qing ភេទ​ប្រុស សញ្ជាតិ​ចិន ទីតាំង​ស្ថិតនៅ​ភូមិ​ព្រំ​តោ​ស ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ បាន​ប្រើប្រាស់ ពលករ​សរុប​ចំនួន ៩០​នាក់ ស្រី ២​នាក់​, ពលករ​ខ្មែរ​ចំនួន ៧០​នាក់​, ពលករ​បរទេស​ចំនួន ២០​នាក់​ស្រី​២​នាក់​សញ្ជាតិ​ចិន​,​។​ក្នុង​នោះបាន​ពិនិត្យ​លិខិតឆ្លងដែន​ច្បាប់ដើម​ចំនួន​១៨​នាក់​,​ប្រើប្រាស់​ទិដ្ឋាការ​ប្រភេទ​E,​មិនបាន​ពិនិត្យ​លិខិតឆ្លងដែន​ច្បាប់ដើម​ចំនួន ២​នាក់​, មូលហេតុ ចេញទៅ​ក្រៅប្រទេស ប្រើប្រាស់​ទិដ្ឋាការ​ប្រភេទ E,​មាន​បណ្ណ​និង​សៀវភៅ​ការងារ​ឆ្នាំ​២០១៧​ចំនួន ២០​នាក់​។

គោលដៅ​ទី​២-​គោលដៅ Gim Po Prok (​កសិដ្ឋាន​ចិ​ញ្ជឹ​ម​ជ្រូក​) ម្ចាស់​ឈ្មោះ Sin Hyun Suk ភេទ​ប្រុស សញ្ជាតិ កូរ៉េ ទីតាំង​ស្ថិតនៅ​ភូមិ​កណ្តាល ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ប្រើប្រាស់ ពលករ​សរុប​ចំនួន ២៦​នាក់ ស្រី ២​នាក់ ពលករ​ខ្មែរ​ចំនួន ២៥​នាក់ ស្រី ២​នាក់ ពលករ​បរទេស​ចំនួន​ម្នាក់​ប្រុស សញ្ជាតិ កូរ៉េ​។​ក្នុង​នោះបាន​ពិនិត្យ​លិខិតឆ្លងដែន​ច្បាប់ដើម​ចំនួន ១​នាក់ ប្រើប្រាស់​ទិដ្ឋាការ​ប្រភេទ​E មាន​បណ្ណ​និង​សៀវភៅ​ការងារ​ឆ្នាំ​២០១៧​ចំនួន ១​នាក់​។

គោលដៅ​ទី​៣-​គោលដៅ New Mekong (​ផលិត​បង្គោល​ភើ្ល​ង​) ម្ចាស់​ឈ្មោះ កុក អាន ភេទ​ប្រុស សញ្ជាតិ ខ្មែរ ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំង​អត់​ទឹក ឃុំ​គិរី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ប្រើប្រាស់ ពលករ​សរុប​ចំនួន ៦៦​នាក់ ស្រី ១១​នាក់ ពលករ​ខ្មែរ​ចំនួន ៦០​នាក់ ស្រី ១១​នាក់ ពលករ​បរទេស​ចំនួន​៦​នាក់​ប្រុស​សញ្ជាតិ​វៀតណាម​។​បាន​ពិនិត្យ​លិខិតឆ្លងដែន​ច្បាប់ដើម​ចំនួន​៥​នាក់​មិនបាន​ពិនិត្យ​លិខិតឆ្លងដែន​ច្បាប់ដើម​ចំនួន​ម្នាក់​មូលហេតុ ចេញទៅ​ក្រៅប្រទេស ប្រើប្រាស់​ទិដ្ឋាការ​ប្រភេទ E មាន​បណ្ណ​និង​សៀវភៅ​ការងារ​ឆ្នាំ​២០១៧​ចំនួន ៦​នាក់​។​

​សរុប​ទាំង ៣​គោលដៅៈ​បាន​ប្រើប្រាស់ ពលករ​សរុប​ចំនួន ១៨២​នាក់ ស្រី ១៥​នាក់ ពលករ​ខ្មែរ​ចំនួន ១៥៥​នាក់ ស្រី ១៣​នាក់ ពលករ​បរទេស​ចំនួន ២៧​នាក់ ស្រី ២​នាក់ រួមមាន ៣​សញ្ជាតិ (​ចិន​,​កូរ៉េ​,​វៀតណាម​) មាន​ឯកសារ​ត្រឹមត្រូវ​ពុំមាន​ការផាកពិន័យ​ឡើយ ៕S/​ដោយ​៖​ហូ​សាន់​

​ក្រុមចម្រុះ​ចុះ​ត្រួតពិនិត្យ​ពលករ​នៅ​បី​គោលដៅ​ក្នុង​ខេត្តកំពង់ស្ពឺ(រូប៖នគរបាល)