​ក្រុមចម្រុះ​ជួយ​កែលម្អ​សោភ័ណ​និង​សម្អាត​អនាម័យ​បរិស្ថាន

780
ចែករម្លែក

ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​ក្រុមចម្រុះ​ជួយ​កែលម្អ​សោភ័ណ និង​សម្អាត​អនាម័យ បរិស្ថាន នៅក្នុង​និង​ក្រៅ​បរិវេណ​សាលាខេត្ត​ព្រមទាំង​តាម​ដងផ្លូវ​នានា​នៅ​ក្រុង​សិរីសោភ័ណ​រយ​:​ពេល​២​ថ្ងៃ​ជាប់​គ្នា​(​ថ្ងៃទី​៨,៩​ខែឧសភា​ឆ្នាំ​២០១៩)​។​

​សកម្មភាព​មមាញឹក​នេះ​ដើម្បី​លើកកម្ពស់​សោភ័ណភាព​បរិស្ថាន​ផង​និង​ក៏ដូចជា​ត្រៀម​ពិធី​ប្រកាស​ចូលកាន់​តំណែង​អភិបាលខេត្ត​ខេត្តបន្ទាយមានជ័យ​នា​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០១៩​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម​សខេង ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ផង ។​

​លោក​ហ៊ឹ​ល​រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ​និង​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​ក្រុង​បាន​សហការ​ដឹកនាំ​ការងារ​នេះ​។​ក្នុងនាម​អាជ្ញាធរ​លោក​សូម​ថ្លែង​អរគុណ​ដល់​រដ្ឋបាល​ក្រុង​សិរីសោភ័ណ​នគរបាល​ក្រុង​សិរីសោភ័ណ​;​អគ្គីសនី​កម្ពុជា​ខេត្តបន្ទាយមានជ័យ​;​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស​(KHMERBEVERAGES)​ឬ​ស្រា​បៀរ​កម្ពុជា​សាខា​ប៉ោយប៉ែត បន្ទាយមានជ័យ​;​។​

​ក្រុមហ៊ុន​ប្រមូល​សំរាម​ហ្គា​យ៉ា​(GAEA),​ក្រុម​អនាម័យ​ក្រុង​សិរីសោភ័ណ​និង​អ្នក​ដាំ​កូនឈើ​ដែល​ជួយ​កែលម្អ​សម្អាត​បរិស្ថាន​អនាម័យ​និង​កិច្ចការ​នានា​នៅ​ក្រុង​សិរីសោភ័ណ​ជាទី​ប្រជុំជន​ខេត្ត​ដែលជា​ផ្នែក​ត្រៀម​អបអរសាទរ​ការចូល​កាន់តំណែង​។​

លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​ថ្មី​នា​ព្រឹក​ថ្ងៃទី​១០​ខែឧសភា​នេះ​។​ក៏​អគុណ​ដល់​មន្ត្រី​កងកម្លាំង​ទាំងឡាយ​ដែល​បាន​បំពេញការងារ​លើ​ផ្នែក​ទួល​ខុសត្រូវ​របស់ខ្លួន​សំដៅ​ធ្វើ​គោលដៅ​កម្មវិធី​បាន​លទ្ធផល​ល្អ​និង​មាន​ប្រសិទ្ធិភាព ៕S/

​រូបថត : ក្រុមចម្រុះ​ជួយ​កែលម្អ​សោភ័ណ និង​សម្អាត​អនាម័យ បរិស្ថាន នៅ​បរិវេណ​ក្នុង ក្រៅ​សាលាខេត្ត​បន្ទាយមានជ័យ​និង​តាម​ដងផ្លូវ តាម​ទីសាធារណ​:​ក្នុង​ក្រុង​សិរីសោភ័ណ ឬ​ទីប្រជុំជន​ខេត្ត​(​រូប​: ប​.​ជ័យ )​