​ក្រុមជនជាតិដើម​ភាគតិច”​ថ្មូ​ន”ប្តឹងនាយកដែនជម្រកសត្វព្រៃ​ម្នាក់​

856
ចែករម្លែក

​ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​កាលពី​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៩​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ក្រុម​ជនជាតិដើម​ភាគតិច​មាន​គ្នីគ្នា​៤​នាក់​បាន​ចូលមក​កាន់​អយ្យការ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ដើម្បី​ដាក់ពាក្យ​បណ្ដឹង ទៅលើ​លោក ហាន សា​ខន ប្រធាន ដែនជម្រកសត្វព្រៃ​លំផាត់​- កោះ​ញែក ។​

​នៅក្នុង​ពាក្យបណ្ដឹង ដែលមាន​ឈ្មោះ​ប្រង់ ណ​ច​,​ឈ្មោះ​ក្រាង ញ្ញាណ​,​ឈ្មោះ​ចែ រិ​ទ្ធ​និង ឈ្មោះ​ប្រង់ ង​ច​ជា​ជនជាតិដើម​ភាគតិច​”​ថ្មូ​ន​”​។​ពួកគាត់​បានធ្វើការ​ចោទប្រកាន់​ថា​កាលពី​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០១៩​នា​វេលា​រសៀល ក្រុម​ជនជាតិដើម​ភាគតិច​ជាច្រើន​នាក់​បាននាំគ្នា​ចុះ​ល្បាត ដី​សហគមន៍ ។​ក្នុង​គោលបំណង​ការពារ​ដីធ្លី ធនធានធម្មជាតិ​រប​ស់រ​ដ្ឋ នៅ​ចំណុច អូរ​ដ​ក្លាន់​,​អូរ​ស្ងួត​និង​អូ​ព្រះ ក៏​ស្រាប់តែ​ឃើញ​ក្រុមមន្ត្រី​បរិស្ថាន​ដែលមាន​លោក​ហាន​សា​ខន​ជា​ប្រធាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​-​លំផាត់​។​

ដឹកនាំ​កូនចៅ​និង បក្ខពួក មិន​ស្គាល់ឈ្មោះ សរុប​មាន​គ្នា​៩​នាក់ ជិះ​ម៉ូតូ​៦​គ្រឿង និង​ឡាន​មួយគ្រឿង ចុះមក​និយាយ​គំរាមកំហែង ដោយ​សំ​សំដី​ខ្លាំងៗ​ដាក់​បងប្អូន​សហគម​ន៍​យើងខ្ញុំ និង​មិន​ឲ្យ​សែនព្រេន នៅលើ​ចំណុច​ដី​របស់​យើងខ្ញុំ ដែល​ធ្លាប់​សែនព្រេន​ចំការ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។

​ប្រភពព័ត៌មាន​ដដែល​បាន​បន្តថា​នៅក្នុង​ពាក្យបណ្ដឹង​បាន​បន្តថា​ឈ្មោះ​ហាន​សា​ខន​និង​កូនចៅ​បាន​ប្រើប្រាស់​ពាក្យសម្ដី​ចាប់វាយ​ខ្នោះ បងប្អូន​ជនជាតិ បើ​នៅតែ​រឹងទទឹង ហ៊ាន​តវ៉ា​ទាមទារ​ការពារ​ដីធ្លី តំបន់​នេះ​ទៀតផង​។​ពាក់ព័ន្ធ​នៅក្នុង​ករណី ដែល​ជនជាតិដើម​ភាគតិច​”​ថ្មូ​ន​” ធ្វើការ​ប្ដឹង លោក ហាន​សា​ខន នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​-​លំផាត់ ដើម្បីឱ្យ​តុលាការ​ស្វែងរក​យុត្តិធម៌​។​

​កាលពី​ថ្ងៃទី​១៦​ខែឧសភា​លោក​ហាន​សា​ខន​បានបញ្ជាក់​ប្រាប់​អ្នកកាសែត​ថា​ការដែល​ជនជាតិដើម​”​ថ្មូ​ន​” ប្តឹង​លោក​នោះ​គឺ​រឿងហេតុ​ក្រោយ​ពេលដែល​ក្រុមការងារ​លោក​កាលពី​ថ្ងៃទី​១​ខែឧសភា​កន្លងទៅ បាន​ចូលទៅ​គោលដៅ នៅក្នុង​និយាម​ការ​លេខ ៦៨៨៣៩៩​ដល់​១៩៥២២៨៨ ស្ថិតនៅក្នុង​ភូមិរ​វាក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី ដែល​ស្ថិតនៅក្នុង​តំបន់​ស្នូល នៃ​ដែនជម្រកសត្វព្រៃ​លំផាត់​។

លោក​បាន​បន្តថា​នៅ​ចំណុច​និយាម​ការ​ខាងលើ​នោះ​ក្រុមការងារ​បាន​ប្រទះឃើញ​ក្រុម​ប្រជាពលរដ្ឋ​មាន​គ្នា​ជាង​៣០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ចំណុច​ព្រៃ​ចាស់​មេ​ម៉ូ​ម​។​ក្នុង​គោលបំណង​វាតទី​បាញ់ថ្នាំ​បង្គោល​ដើម្បី​ទន្ទ្រាន​យក​ដីព្រៃ​ដែល​ប្រាស់ចាក​ពី​ច្បាប់​ស្តី​ក្រុមការងារ​។​ក្នុងនោះ​ខាង​លោក​បានធ្វើ​ការពន្យល់​អ​ប់​រំ​ណែនាំ​និង​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្ដីអំពី​តំបន់ការពារធម្មជាតិ​។​

​លោក​បន្តថា​កាលដែល​បងប្អូន​មកនេះ​ក្នុង​គោលបំណង​រស់នៅ​កន្លែង​ខាងលើ​គឺ​មិន​បានទេ​ព្រោះ​ជា​ព្រៃ​នៃ​ដែនជម្រកសត្វព្រៃ​លំផាត់​។​គ្រានោះ ប្រជាពលរដ្ឋ​បាន​តប​មកវិញ​ថា ការចង់​រស់នៅ​ទីតាំង​នេះ គឺជា​ដីជី​ដូន​ជីតា​របស់​ពួកគាត់​ដោយ​ពុំ​ស្ដាប់​មន្ត្រី​ជំនាញ​ធ្វើការ​ហាមប្រាម​នោះ​ទើប​ក្រុមការងារ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ទើបបានជា​មានការ​មក​ដាក់ពាក្យ​ប្ដឹង​រូបលោក​ទៅ​តុលាការ​តែម្ដង​។​

​លោកនាយក​ដែន​ខាងលើ​បន្តថា​នៅក្នុង​ការពិនិត្យ​ជាក់ស្ដែង​គេ​សង្កេតឃើញ​បង្គោលព្រំ​តំបន់​ស្នូល​ដែល​គម្រោង​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​បាន​ជួយ​គាំទ្រ​ជា​តម្រុយ​បង្គោល​ត្រូវបាន​គេ​ដក​និង​វាយកម្ទេច​អស់​ជាច្រើន​ដើម​។​ក្រោយ​ការសាកសួរ​ក្រុម​ប្រជាពលរដ្ឋ​នោះបាន​អះអាងថា​ខ្លួន​ជា​អ្នកធ្វើ​សកម្មភាព​ដក​និង​បំផ្លាញចោល​។

​នាយក​ដែនជម្រកសត្វព្រៃ​ដែល​បាន​បញ្ជាក់ថា​រហូតមក​ដល់​បច្ចុប្បន្ននេះ​ក្រុមការងារ​មន្ត្រី​ជំនាញ​នៅ​ពុំទាន់​ធ្វើ​សកម្មភាព​អ្វី​ទៅលើ​ក្រុម​ប្រជាពលរដ្ឋ​ដែល​ធ្វើការ​បំផ្លិចបំផ្លាញ​បង្គោល​តម្រុយ​នៅឡើយ​ទេ​ដោយ​គ្រាន់តែ តាមដាន​អំពី​សកម្មភាព​របស់​ពួកគាត់​តែប៉ុណ្ណោះ​។​

​នៅក្នុង​ករណីនេះ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​លោក​កែវ​សុភ​ក៌​បានបញ្ជាក់​ដូចគ្នា​និង​នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​-​លំផាត់​ដែរ​។​ដោយ​លោក​ថា​ករណីនេះ​គឺមាន​អ្នក​បំផុសបំផុល​នៅ​ពី​ក្រោយខ្នង រៀបចំ ទុកជាមុន ញុះញង់ ឲ្យ​ក្រុម​ពលរដ្ឋ​ជនជាតិដើម​ភាគតិច ធ្វើការ​វាទទី​តំបន់​ដីព្រៃ ។​ក្នុង​គោលបំណង ទុក​ឲ្យ​ក្រុម​ផ្សេងទៀត ចូលមក​ទន្ទ្រាន​ដីព្រៃ​តាម​ក្រោយ ធ្វើជា​កម្មសិទ្ធិ ថែម​ទៀតផង​។​ព្រោះ​ចំណុច​នោះ​នៅ​មិន​ឆ្ងាយ​ពី​ដី​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក​ដែល​កំពុងតែ​មានទំនាស់​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​នោះដែរ​។​

​លោ​កថា​ការប្តឹង​មកលើ​នាយក​ដែន​ជំរក​នេះ​គឺមាន​ចេតនា​ពី​ក្រុម​មួយ​ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស​ដោយ​ចេតនា​ធ្វើការ​រារាំង​ក្នុង​ដំណើរការ​ទប់ស្កាត់​នូវ​ការ​រុក​រា​ន្ត​ទន្ទ្រាន​តំបន់​ព្រៃ​ស្នូល​របស់​រដ្ឋ​ថែម​ទៀតផង​។​ទោះជា​យ៉ាងណា​លោក​មិន​ព្រួយ​បារ​ម្មណ៍​លើ​ពាក្យបណ្តឹង​ដែល​កំពុង​ដាក់ជូន​តុលាការ ដោយ​ធ្វើ​ការប្តឹង​លោក​ហាន សា​ខន​នោះឡើយ​។​

​នៅ​ថ្ងៃទី​១៧​ខែឧសភា​នេះ​ក្រុម​ប្រជាពលរដ្ឋ​ថ្មូ​ន​ដែល​មក​ដាក់ពាក្យ​ប្តឹង​នាយក​ដែនជម្រកសត្វព្រៃ​នោះ​ស្ថា​ប័ណ​តុលាការ​បានទទួល​ពាក្យបណ្តឹង​ហើយ​។​តែ​ការបន្ត​ចំណាត់ការ​អ្វី​នោះ​នៅ​ពុំទាន់​មាន​សេចក្តីរាយការណ៍​នៅឡើយ​៕S/