​ក្រុមបងធំ​២​ក្រុម​កាប់​ចាក់​គ្នា​ម្នាក់​ស្លាប់​និង​៥​នាក់​ជាប់​ខ្នោះ​នៅក្រុង​បាត់ដំបង​​

864
ចែករម្លែក

​(​បាត់ដំបង​)៖​បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​និង​៥​នាក់​ទៀត​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​បាន​ក្រោយពេល​ក្រុម​បងតូច​បងធំ​២​ក្រុម​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៤​ទៀបភ្លឺ​ចូល​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៧​ស្ថិតនៅ​ក្បែរ​សួនច្បារ​សម្ដេច​ក្រឡាហោម ស ខេង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​។

​លោ​កឡាច វ៉ាន់​នាយការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹងថា ពួកក្មេង​ទំនើង​ទាំង​២​ក្រុម​ដែល​មួយក្រុមៗ​មាន​បក្ខពួក​លើសពី​៤​នាក់​បាន​បើកឆាក​ប្រយុទ្ធ​គ្នា​ដោយ​ប្រើ​ដាវ និង​កាំបិត​កែច្នៃ​កាលពី​វេលា​ទាបភ្លឺ​ឈានចូល​ថ្ងៃទី​៩​ខែសីហា​នៅ​ជិត​សួនច្បារ​សម្ដេច​ក្រឡាហោម​ស ខេង​ស្ថិតក្នុង ភូមិ​រំចេក​៤​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​។

​ខណ​:​ដែល​ពួកគេ​កំពុង​រត់​និង​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​នោះ ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​ក្រុង​បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនដៃដល់​នៃ​ភាគី​ទាំង​២​បាន​ចំនួន​៦​នាក់ ។​តែ​ក្នុងនោះ​មាន​ម្នាក់​របួសធ្ងន់​ត្រូវ​កម្លាំង​បញ្ជូនទៅ​មន្ទីរពេទ្យ តែ​ជននេះ​បាន​ស្លាប់​នៅ​ថ្ងៃ​ថ្ងៃទី​១០​ខែសីហា ដោយសារ​រ​បូស​ធ្ងន់ធ្ងរ​ពេក​(​អ្នកស្លាប់​មិនទាន់​សគាល់​អត្តសញ្ញាណ​)​។

​ចំណែក​ជនសង្ស័យ​ទាំង​៥​នាក់​ទៀត​ត្រូវ​ឃាត់ខ្លួន​យកទៅ​សួរ​នាំនៅ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​​ហត្ថ​ខេត្ត​មាន​១​ឈ្មោះ​ធឿ​ត រតនា​អាយុ​២៣​ឆ្នាំ ២​ឈ្មោះ​សិទ្ធ ចាន់​ជី​អាយុ​
២១​ឆ្នាំ​៣​ឈ្មោះ​កប ឌី​ណា​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ ឃុំ​ស្នឹង​ស្រុក​បាណន់​៤ ឈ្មោះ​អាង ចិន​សែ​អាយុ​២០​ឆ្នាំ​នៅ​ភូមិ​នំក្រៀប​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​និង​៥​ឈ្មោះ​លឿម​
​សា​លឿ​ប​ហៅ​អូរ​១​អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​គោក​ដូង​ឃុំ​ពាម​ឯក​ស្រុក​ភ្នំ​។​

​ទាំង​៥​នាក់​និង​វត្ថុតាង​មួយចំនួន​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ពីបទ​ហឹ​ង្សា​កាប់​គ្នា​ទៅវិញទៅមក​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/​ដោយៈ​គ្រញូង​

ក្រុមបងធំ​២​ក្រុម​កាប់​ចាក់​គ្នា​ម្នាក់​ស្លាប់​និង​៥​នាក់​ជាប់​ខ្នោះ​