​ក្រុមបច្ចេកទេស​នៃ​មន្ទីរ​សាធារណការ​ខេត្តសៀមរាប​បាន​អនុវត្ត​ការងារ​ថែទាំ​ផ្លូវ​

80
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាប​៖​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០២០​ក្រុមការងារ​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​សៀម​រា​បាន​អនុវត្ត​ការងារ​ថែទាំ​ផ្លូវ​ខួប និង​ថែទាំ​ផ្លូវ​ប្រចាំ​ដូចខាងក្រោម ៖ដោយ​ទី​១-​បន្ត​ចាក់​គម្រប​រឺ​ហ្គា និង​រៀប​ពុម្ព​ដើម្បី​ចាក់​ចិញ្ចើម​លើ​គម្រោង​ថែទាំ​ខួប​ផ្លូវ​ខេត្ត​លេខ​266C គ​.​ម​10+200 ដល់គ​.​ម​10+600 (​ចំណុច​បំបែក​ផ្សារ​ព្រះ​ដាក់​) ស្ថិតក្នុង​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី​,​។​

​ទី​២​បាន​បន្ត​ចូល​ថ្ម​ម៉ិច​លើ​គម្រោង​ជួសជុល​ខួប​ផ្លូវ​ខេត្ត​លេខ​266F​ចន្លោះ​គ​.​ម​00+000​ដល់គ​.​ម​3+270​ស្ថិត​ក្នុងភូមិ​សសរស្ដម្ភ​ឃុំ​សសរស្ដម្ភ​ស្រុក​ពួក​,​និង​ទី​៣​បាន​បន្តធ្វើ​ការជួសជុល​បង្គោល​បង្គោលគីឡូម៉ែត្រ​ការងារ​ថែទាំ​ប្រចាំ​ផ្លូវជាតិ​លេខ​63​ចន្លោះ​គ​.​ម​5​ដល់គ​.​ម​7​ស្ថិតក្នុង​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។​

ជាមួយគ្នានេះដែរ​ក្រុមបច្ចេកទេស​ក៏បាន​អនុវត្ត​គម្រោង​កែលំអ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់​ក្នុង​ក្រុង​សៀមរាប​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ADB​គិត​ត្រឹម​ថ្ងៃទី​27​ខែមករា​ឆ្នាំ​2020​នេះ​ការងារ​ខួង​ដាក់​បំពង់​លូ​បាន​ប្រវែង​សរុប​3195​ម៉ែត្រ​ស្មើនឹង​86.35)​ភាគរយ​។​ក្នុងនោះ​មាន​រណ្ដៅ​ទី​NW08៖​រើ​ពុម្ព​លាប​កៅស៊ូ​ការពារ​ជម្រាប​ទឹក​។

លប់​ខ្សាច់​អណ្តូង​លូ​​ជា​ន់ទី​២,+​រណ្ដៅ​ទី​NW07៖​រើ​ពុម្ព​លាប​កៅស៊ូ​ការពារ​ជម្រាប​ទឹក​ហើយ​លប់​ខ្សាច់​អណ្តូង​លូ​ជា​ន់ទី​1, +​រណ្ដៅ​ទី​NW06៖​រៀប​ចង​របា​ដែក​អណ្តូង​លូ​​ជាន់​ទី​1,​រណ្ដៅ​ទី​NW05៖​រណ្តៅ​រងចាំ​ភ្ជាប់​បំពង់​លូ​,​រណ្ដៅ​ទី​NW04៖​ចាប់ផ្តើម​ដំណើរការ​ម៉ាស៊ីន​ខួង​ដាក់​បំពង់​លូ​បន្ត​ពី​NW04​ទៅ​NW05​បាន​ចំនួន​35​កង់​ស្មើនឹង​ប្រវែង 140m,+​រណ្ដៅ​ទី​NW0(​ត្រង់​ផ្លូវកែង​ផ្សារ​ទំនើប​អង្គរ​)៖​បន្ត​ជីករណ្តៅ​ដី​និង​ផ្សារ​ដែក​ធ្នឹម​ទប់​បន្ទះ​ដែក​ស៊ីត​ផែល​,+​រណ្ដៅ​ទី​NW02(​ស្ថិត​នៅមុខ​ផ្សារ​ទំនើប Luckymall) ៖ បន្តដំណើរ​ការ​វាយ​បន្ទះ​ដែក​ស៊ីត​ផែល​៕S/

​រូបភាព​÷​ក្រុមការងារ​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​សៀម​រា​បាន​អនុវត្ត​ការងារ​ថែទាំ​ផ្លូវ​ខួប​និង​ថែទាំ​ផ្លូវ​ប្រចាំ​ព្រមទាំង​អនុវត្ត​គម្រោង​កែលំអ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់​ក្នុង​ក្រុង​សៀមរាប​៕ បាយ័ន​