​ក្រុមបាល់ទាត់​អ៊ីរ៉ាក់ មកដល់​កម្ពុជា​ហើយ​

186
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
យោងតាម​គេហទំព័រ របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នោះ​ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ាក់ បានធ្វើ​ដំណើរ មកដល់​រាជធានី​ភ្នំពេញ​ហើយ កាលពី​ថ្ងៃទី​១២ ខែតុលា​នេះ ដើម្បី​ត្រៀម​ប្រកួត​ជាមួយ ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា (2022 FIFA World Cup Qatar Qualification-AFC) នា​ថ្ងៃទី​១៥ ខែតុលា ខាងមុខ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

ការមកដល់ នៃ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ាក់​

​តាម​ការ​ឲ្យ​ដឹង​ពី មន្ដ្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ការមកដល់​របស់ ក្រុម​ជម្រើសជាតិ​អ៊ីរ៉ាក់​នេះ ពួកគេ​បានធ្វើ​ដំណើរ​តាម​យន្ដហោះ​ឯកជន​ផ្ទាល់ខ្លួន ហើយ​មកដល់​កម្ពុជា ស្ងាត់ៗ និង​មិនមាន​ការផ្ដល់​ព័ត៌មាន ច្បាស់លាស់​នោះទេ​។ ពួកគេ​មកដល់​រាជធានី​ភ្នំពេញ ដោយ​សុវត្ថិភាព ហើយ​ពួកគេ គ្រោង​នឹង​ចាប់ផ្ដើម​ហ្វឹកហាត់ ភ្លាមៗ​តែម្ដង តែ​ការហ្វឹកហាត់ នៅទីណា​នោះ មិន​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​នោះទេ ។ ក្រុម​អ៊ីរ៉ាក់ ពេលនេះ កំពុង​ឈរ​លេខ ៧៩ នៃ​តារាង​ចំណាត់ថ្នាក់​ពិភពលោក​នេះ បាន​យកឈ្នះ​ក្រុម​ហុងកុង ដោយ​លទ្ធផល ២​ទល់​០ ក្នុង​ទឹកដី ។​

ការមកដល់ នៃ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ាក់​

​ចំពោះ​ការប្រកួត រវាង​ក្រុម​គោព្រៃ​កម្ពុជា និង អ៊ីរ៉ាក់ វិញ នឹង​ចាប់ផ្ដើម​ការប្រកួត នា​វេលា​ម៉ោង ៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៥ តុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ នេះ​គឺជា​ការប្រកួត​ទី​៤ របស់​ក្រុម​លោក Keisuke Honda ខណៈ ៣​ប្រកួត​កន្លងមក រកបាន​ត្រឹម ១​ពិន្ទុ​ប៉ុណ្ណោះ ជាមួយ​លទ្ធផល​ស្មើ ហុងកុង ១​ទល់​១, ចាញ់​បា​រ៉ែ​ន ០​ទល់​១ និង​ចាញ់​អ៊ីរ៉ង់​០​ទល់ ១៤ ៕v

ការមកដល់ នៃ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ាក់​